កូរ៉េខាងត្បូង៖ Jeongyeon នៃក្រុមតារាស្រី TWICE នឹងឈប់សម្រាក បន្ទាប់ពីការវិលត្រលប់ខាងមុខនេះជាមួយនឹងអាល់ប៊ុមថ្មីរបស់ក្រុម ដោយសារតែបញ្ហាថប់បារម្ភ។ កាលពីថ្ងៃទី ១៧ ខែតុលាថ្មីនេះៗទីភ្នាក់ងារគ្រប់គ្រងរបស់ផលិតកម្ម JYP Entertainment បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងនឹង Jeongyeon ថានាងពិតជាបានជួបប្រទះនូវការថប់បារម្ភខាងផ្លូវចិត្តពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សJYP Entertainment ក៏បានបញ្ជាក់ថា៖ "បន្ទាប់ពីបានពិភាក្សាជាមួយ Jeongyeon និងសមាជិក TWICE ផ្សេងទៀតរួចរាល់ហើយ យើងក៏បានសម្រេចថាចាំបាច់ត្រូវតែឱ្យ Jeongyeon មានចំនួនការឈប់សម្រាកឱ្យបានគ្រប់គ្រាន់និងស្ថេរភាពឱ្យបានពេញលេញអមដោយវិធានការវេជ្ជសាស្រ្តជំនាញរបស់គ្រូពេទ្យ"។ ទីភ្នាក់ងារក៏បានបន្តទៀតថា៖ "យើងឱ្យតម្លៃដល់សុខភាពខ្លាំងទាំងផ្លូវចិត្ត និងរាងកាយរបស់សិល្បកររបស់យើងច្រើនជាងអ្វីទាំងអស់។ ដូច្នោះ Jeongyeon នឹងមិនអាចចូលរួមរាល់សកម្មភាពរបស់ TWICE បានទេនាពេលបច្ចុប្បន្ននេះ"។
ហើយជាមួយគ្នានេះផងដែរ TWICE គ្រោងនឹង Comeback ជាមួយនឹងអាល់ប៊ុមថ្មីទី2 'Eyes Wide Open' នៅថ្ងៃទី២៦ ខែតុលា នៅថ្ងៃខាងមុខឆាប់ៗនេះ៕