ក្មេង​វក់​ហ្គេម​ខ្លាំង​​ពេក​! ចិន​ធ្វើវិសោធន​កម្ម​ច្បាប់​ហាម​ក្រុម​ហ៊ុនអនឡាញ​ ផ្តល់​សេវាកម្ម​ណា​ដែល​ធ្វើ​ឲ្យ​កុមារ​ងប់​ងល់​

//s9.kh1.co/74/742c058b95ec6cc45b1cdf128a8162850e3f2434.jpg
សង្គម

 ១៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចិនបានធ្វើវិសោធនកម្មច្បាប់ដើម្បី ពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធ​អនឡាញ

ប្រទេសចិនមានការព្រួយបារម្ភចំពោះការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារ។ តាមប្រភព​ពីសារព័ត៌មាន Reuters ដែលចុះផ្សាយកាលពីថ្ងៃ ១៨តុលានេះបានឱ្យដឹងថា ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ដើម្បី ពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធ​អនឡាញ។​  ក្នុងនោះ គេទាមទារឱ្យក្រុមហ៊ុនដែលផ្ដល់សេវាកម្មតាម​ប្រព័ន្ធអនឡាញ​អនុវត្តតាមបទបញ្ជានានាដែលមានចែងតាមការចាំបាច់។ នេះបើតាម​នាយក​ដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចេញផ្សាយ នៅថ្ងៃ ១៩តុលា ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ច្បាប់ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមិថុនា ឆ្នាំក្រោយ។ ច្បាប់នេះ គឺហាម​ក្រុមហ៊ុន​អនឡាញមិនឱ្យផ្ដល់ផលិតផល ឬសេវាកម្មដល់កុមារដែល​នាំឱ្យពួកគេងប់ងល់។ ក្រុមហ៊ុនដែលផ្ដល់សេវាកម្មអនឡាញទាំងនោះរួមមានដូចជា ហ្គេម ការផ្សព្វផ្សាយផ្ទាល់​លើអនឡាញ (Livestreaming) ជាដើម ចំណែកចម្រៀង វីដេអូ និងប្រព័ន្ធទំនាក់​ទំនង​សង្គម ត្រូវមានមុខងារដែលអាចកំណត់រយៈពេលក្នុងការប្រើប្រាស់អនឡាញនេះ។ លើសពីនេះ​ទៅទៀត ក្រុមហ៊ុនត្រូវតែមានវិធានការក្នុងការទប់ស្កាត់ ការសម្លុត ឬធ្វើបាប​តាម​រយៈ​អនឡាញ (Cyberbullying) ហើយម្យ៉ាងវិញទៀត ច្បាប់នេះបានផ្ដល់​សិទ្ធិទៅ​ឱ្យអាណាព្យាបាល ឬឪពុកម្ដាយដើម្បីស្នើសុំឱ្យក្រុមហ៊ុនអនឡាញលុប ឬបិទតំណ​ភ្ជាប់ទាំងនោះ​បានថែមទៀតផងដែរ៕

រូបភាពពីនាយក​ដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយក​ដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T