One Oasis Wellness Spa បើកសម្ពោធសាកល្បងក្នុងគម្រោងខុនដូរ Urban Village​​ ភ្នំពេញ!

//s9.kh1.co/b7/b721b6b6e5c9007477e0bd7847bf7ff4d99c8334.jpg
សង្គម

 ១៩-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ហាងម៉ាស្សា និងស្ប៉ា​ One Oasis Wellness Spa មានសេចក្តីរីករាយសូមប្រកាសពីការបើកសម្ពោធសាកល្បង​ហាងរបស់ខ្លួន។

ភ្នំពេញ៖ ហាងម៉ាស្សា និងស្ប៉ា​ One Oasis Wellness Spa មានសេចក្តីរីករាយសូមប្រកាសពីការបើកសម្ពោធសាកល្បង​ហាងរបស់ខ្លួន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០​ នៅក្នុងគម្រោងខុនដូរ Urban Village​ ស្ថិតនៅតាមបណ្តោយមហាវីធីសម្តេចតេជោ ហ៊ុន សែន​​ ក្នុងខណ្ខមានជ័យ រាជធានីភ្នំពេញ។ One Oasis Well Spa មានការផ្តល់ជូនសេវាកម្មម៉ាស្សាល្អបំផុតសម្រាប់អតិថិជនទាំងក្នុងស្រុក​ និងអន្តរជាតិ ​ជាពិសេសអតិថិជនដែលរស់នៅក្នុងខុនដូរ Urban Village

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធសាកល្បង​របស់ One Oasis Wellness Spa
ពិធីបើកសម្ពោធសាកល្បង​របស់ One Oasis Wellness Spa

One Oasis Wellness Spa ផ្តល់ជូនសេវាកម្មជាច្រើនដូចជា ការម៉ាស្សាប្រេង ការម៉ាស្សាជើង ការម៉ាស្សាប្រេងក្រអូប​ និងការដុសខាត់ស្បែកជាដើម។ លើសពីនេះយើងក៏មានសេវាកម្មផ្សេងៗទៀតផងដែរដូចជា ការធ្វើក្រចកដៃ និងក្រចកជើង ការតក្រចក ការធ្វើម៉ូតក្រចក និងលាបជែល​ជាដើម។

ដើម្បីផ្សព្វផ្សាយពីហាងរបស់យើងឱ្យអតិថិជនស្គាល់ យើងមានការផ្តល់ជូនការបញ្ចុះតម្លៃ៣០%​ សម្រាប់អតិថិជនដែលចង់មកសាកល្បងទទួលសេវាកម្មហាងរបស់យើង។ លោកស្រី Tina Pereira ម្ចាស់ហាង One Oasis Wellness Spa មានប្រសាសន៍ថា‌‌‌‌៖​​‌‍

«សម្រាប់ការបើកសម្ពោធសាកល្បងហាង​របស់យើង យើងចង់ណែនាំពីសេវាកម្មម៉ាស្សា ​និងស្ប៉ា​របស់យើងដែលមានស្ដង់ដារខ្ពស់ និងប្រកបដោយផាសុកភាពបំផុតជាមួយនឹងតម្លៃសមរម្យដើម្បីស្វាគមន៍អតិថិជន​ដែលត្រូវការកន្លែងបន្ធូរភាពតានតឹង និងកាត់បន្ថយស្រ្តេស​»។

ប្រសាសន៍របស់លោកស្រី Tina Pereira
  លោកស្រី Tina Pereira
  លោកស្រី Tina Pereira

លោកស្រី Tina Pereira បានបន្ថែមទៀតថា​ One Oasis Wellness Spa​ ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតែយើងប្រើប្រាស់ផលិតផលប្រេងធម្មជាតិ ដែលមានគុណភាពខ្ពស់នៅក្នុងការម៉ាស្សា។ ​មិនតែប៉ុណ្ណោះ ផលិតផលរបស់យើងសាកសមចំពោះគ្រប់ប្រភេទស្បែកទាំងអស់ សូម្បីតែអ្នកដែលមានស្បែកងាយនឹងប្រតិកម្មក៏អាចប្រើប្រាស់បានដែរ។ ក្រៅពីនេះយើងមានបុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ជាមួយនឹងបទពិសោធន៍ខាងម៉ាស្សាច្រើនឆ្នាំ និងមានភាពរួសរាយរាក់ទាក់ទៅកាន់ភ្ញៀវរបស់យើង។

ពិធីបើកសម្ពោធសាកល្បង​របស់ One Oasis Wellness Spa
ពិធីបើកសម្ពោធសាកល្បង​របស់ One Oasis Wellness Spa
ពិធីបើកសម្ពោធសាកល្បង​របស់ One Oasis Wellness Spa
ពិធីបើកសម្ពោធសាកល្បង​របស់ One Oasis Wellness Spa

ដើម្បីទាក់ទាញភ្ញៀវឱ្យមកទទួលសេវាកម្មរបស់យើងជាប្រចាំ យើងក៏បានផ្ដល់ការបញ្ចុះតម្លៃជាកញ្ចប់បន្ថែមទៀតសម្រាប់ពួកគេ។ ដូច្នេះយើងសូមអញ្ជើញភ្ញៀវទាំងអស់ដើម្បីមកសាកល្បងទទួលសេវាកម្មម៉ាស្សាលំដាប់លេខមួយរបស់យើង ហើយ​​សូមអញ្ជើញមកហាងរបស់យើងថ្ងៃនេះដើម្បីទទួលបានការបញ្ចុះតម្លៃជាច្រើន៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T