ក្រុមហ៊ុន ហ្គោលវែល ខាភីថល ចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន First Gold ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ

//s9.kh1.co/92/924b803252583a11e81ceb8c038e620feedd291c.jpg
សង្គម

 ១៩-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន ហ្គោលវែល ខាភីថល ឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ឈានមុខគេ​នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) លើការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយក្រុមហ៊ុន First Asia Merchants Bullion Limited (ត្រូវបានគេស្គាល់ថា First Gold) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ វិសាលភាពនៃកិច្ចសហប្រតិបត្ដិការអន្ដរជាតិមួយនេះ នឹងផ្ដោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនង ការអនុវត្ដការងារ និងការផ្ដល់ការអប់រំ ដើម្បីបង្កើនកម្រិតស្តង់ដារសេវាកម្ម និងទំនុកចិត្ដខ្ពស់បំផុតសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងសងខាង។

ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលវែល ខាភីថល ឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ឈានមុខគេ​នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) លើការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយក្រុមហ៊ុន First Asia Merchants Bullion Limited (ត្រូវបានគេស្គាល់ថា First Gold) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ វិសាលភាពនៃកិច្ចសហប្រតិបត្ដិការអន្ដរជាតិមួយនេះ នឹងផ្ដោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនង ការអនុវត្ដការងារ និងការផ្ដល់ការអប់រំ ដើម្បីបង្កើនកម្រិតស្តង់ដារសេវាកម្ម និងទំនុកចិត្ដខ្ពស់បំផុតសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងសងខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ បានទទួលការផ្ដល់កិត្ដិយសចូលរួមដោយនិយ័តករមូលបត្រកម្ពុជា រួមមាន ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្ដមបណ្ឌិត វិន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងអន្តរការីមូលបត្រ, លោក​ ​យន់​ សុ​វណ្ណា​រ៉ា​ ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​ និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ, លោក ពេជ្រ រិទ្ធី អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​ និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ និងលោកបណ្ឌិត Haywood Cheung  ប្រធានសមាគម Chinese Gold and Silver Exchange (CGSE) ​ដើម្បីជាសក្ខីភាពនៃការសម្រេចបាននូវអនុស្សរណៈយោគយល់អន្ដរជាតិថ្មី សម្រាប់ជាប្រយោជន៍ដល់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងនៅទូទាំងសាកលលោក។ ជាមួយគ្នានេះដែរ អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង លោកជំទាវ ឆាយ លក្ខិណា ព្រមទាំងអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង លោកស្រី Nancy Chau និង លោក Lawrence Kook បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ  ដើម្បីអបអរសាទរដល់ក្រុមហ៊ុន ហ្គោលវែល ខាភីថល និង ក្រុមហ៊ុន First Gold ដែលបានក្លាយជាដៃគូសហការល្អជាមួយគ្នា។

ក្រុមហ៊ុន ហ្គោលវែល ខាភីថល​ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ ទកំពូលទាំងបីនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលលេចធ្លោ និងដំបូងគេបង្អស់នៅកម្ពុជា។ កន្លងមក ក្រុមហ៊ុន ហ្គោលវែល ខាភីថល បានវិនិយោគទាំងធនធាន និងកម្លាំងស្មារតីលើការអភិវឌ្ឍផលិតផល ​ និងសេវាកម្មរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់បំផុត។ ជាលទ្ធផល​ពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន First Gold ក្រុមហ៊ុន ហ្គោលវែល ខាភីថល រំពឹងថា ក្រុមហ៊ុននឹងអាចពង្រីកវិសាលភាពអាជីវកម្មបន្ថែមទៀត និងផ្តល់សេវាកម្មកាន់តែល្អប្រសើរដល់អតិថិជនរបស់ខ្លួន។

អ្នកតំណាងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងសងខាង គឺលោក ជា ពន្លក នាយកប្រតិបត្ដិនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល និង​ លោក Victor Tsang អភិបាលនៃក្រុមហ៊ុន First Gold

  លោក George Black
  លោក George Black

លោក George Black ប្រធានប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល បានមានប្រសាសន៍ថា៖

« យើងតែងតែប្តេជ្ញាឱ្យមានការសហការល្អគ្រប់ប្រភេទ ជាពិសេសជាមួយក្រុមហ៊ុនក្រៅប្រទេស។ ដូច្នេះ ការទទួលបានក្រុមហ៊ុន First Gold ជាដៃគូ នឹងជួយពង្រីកការយល់ដឹងរបស់យើងឱ្យកាន់តែទូលំទូលាយ និងបង្កើនជំនាញរបស់យើងឱ្យកាន់តែខ្ពស់ នៅក្នុងការបង្កើត និងការផ្ដល់ជូននូវឱកាសវិនិយោគជាលក្ខណៈអន្តរជាតិ ដល់អតិថិជនគោលដៅរបស់យើង ក៏ដូចជានឹងជួយឱ្យយើងបោះជំហានទៅមុខរហូតដល់ចំណុចកំពូល នៃការផ្សព្វផ្សាយចំណេះដឹងអំពីវិស័យហិរញ្ញវត្ថុ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។»

ប្រសាសន៍លោក George Black 
  លោក Roger Liu 
  លោក Roger Liu 

នៅក្នុងការបង្ហាញចំណាប់អារម្មណ៍របស់លោក លោក Roger Liu អភិបាលនៃក្រុមហ៊ុន First Gold បាននិយាយថា៖

« សម្រាប់ First Gold វិញ យើងបាន និងកំពុងពង្រឹងសមត្ថភាពរបស់អតិថិជនក្នុងការចាប់យកឱកាសវិនិយោគឱ្យបានច្រើនបំផុត ដោយធានាផ្ដល់ជូននូវព័ត៌មានអំពីការជួញដូរដ៏ល្អ និងត្រឹមត្រូវបំផុត។ ការចាប់ដៃគូជាមួយក្រុមហ៊ុន ហ្គោលវែល ខាភីថល មានន័យថា យើងចាប់ផ្តើមទទួលបាននូវឱកាសបន្ថែមរួចទៅហើយ តាមរយៈការបង្កើតបរិយាកាសវិនិយោគប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទូលំទូលាយ ដើម្បីចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុក្នុងស្រុក និងឆ្ពោះទៅកាន់ពិភពលោកផងដែរ។»

ប្រសាសន៍លោក Roger Liu 
  លោកបណ្ឌិត Haywood Cheung
  លោកបណ្ឌិត Haywood Cheung

លោកបណ្ឌិត Haywood Cheung ក៏បានចូលរួមជាមតិយោបល់ផងដែរថា៖

« សមាគម CGSE តែងតែលើកទឹកចិត្ដដល់សមាជិករបស់ខ្លួន ដើម្បីបន្ដលើកកម្ពស់កិច្ចសហប្រតិបត្ដិការជាមួយទីផ្សារលោហធាតុ មានតម្លៃនៅជុំវិញពិភពលោក និងជំរុញទីផ្សារមាសនៅទីក្រុងហុងកុងឱ្យកាន់តែសកម្ម។ ក្រុមហ៊ុន First Gold ដែលជាសមាជិកមួយនៃសមាគម CGSE តែងតែបន្ដតួនាទីរបស់ខ្លួនបានយ៉ាងជោគជ័យអស់រយៈពេល ៣០ ឆ្នាំមកហើយ។ ដោយមានមូលដ្ឋាននៅទីក្រុងហុងកុង First Gold ក៏បានពង្រីកអាជីវកម្មរបស់ខ្លួនជាបន្ដបន្ទាប់  និង​ពង្រីកវិសាលភាពរបស់ខ្លួន កាន់តែទូលំទូលាយនៅក្នុងតំបន់អភិវឌ្ឍន៍ស្នូលជាច្រើនកន្លែង នៃតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។

ប្រសាសន៍លោកបណ្ឌិត Haywood Cheung 

ក្រៅពីការចូលរួមជាសក្ខីភាពនៃភាពជោគជ័យ នៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ប្រតិភូដែលជានិយ័តករមូលបត្រកម្ពុជា ក៏បានឆ្លៀតឱកាសអបអរសាទរដល់ភាគីទាំងសងខាង និងបានបង្ហាញការកោតសរសើរចំពោះគុណតម្លៃដ៏ធំធេងនៃកិច្ចសហការមួយនេះ។

  ឯកឧត្ដម ស៊ូ សុជាតិ
  ឯកឧត្ដម ស៊ូ សុជាតិ

ឯកឧត្ដម ស៊ូ សុជាតិ​ បានមានប្រសាសន៍ថា៖

« ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការមួយនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទីក្រុងហុងកុង។ ក្នុងនាមជានិយ័តករទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ខ្ញុំមានសេចក្តីរីករាយដែលទំហំនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៦​មក ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ​១៩​នៅទូទាំងពិភពលោកក្ដី ក្នុងអំឡុងពេលជាងមួយឆ្នាំចុងក្រោយនេះ។ ទាំងនេះ ក៏ដោយសារតែការខិតខំប្រឹងប្រែង និងភាពរីកចម្រើនរបស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់ ដូចជាក្រុមហ៊ុន ហ្គោលវែល ខាភីថល ជាដើម ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ។»

ប្រសាសន៍ឯកឧត្ដម ស៊ូ សុជាតិ

ស្របជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សមភាគីកណ្តាល ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក៏បានកោតសរសើរផងដែរ ចំពោះការប្តេជ្ញាចិត្ត និងការអភិវឌ្ឍរបស់ក្រុមហ៊ុន​ ហ្គោលវែល ខាភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសារបស់ខ្លួន ដោយបានក្លាយជាក្រុមហ៊ុនកំពូលមួយ ដែលមានស្តង់ដារអន្តរជាតិយ៉ាងឆាប់រហ័ស។

លោកជំទាវ ឆាយ លក្ខិណា បានសង្កត់ធ្ងន់ថា៖

« ក្រុមហ៊ុន First Gold គឺជាសមាជិកនៃសមាគម Chinese Gold & Silver Exchange (CGSE) ដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង របស់យើង ធ្លាប់បានទៅធ្វើទស្សនកិច្ចម្ដងរួចមកហើយ ដើម្បីធ្វើការសិក្សា​ និងចែករំលែកនូវបទពិសោធន៍ គំរូយុទ្ធសាស្រ្ដអាជីវកម្ម និងបទប្បញ្ញាត្ដិលើការធ្វើអាជីវកម្មឧបករណ៍និស្សន្ទ សម្រាប់ការបង្កើតទីផ្សារដ៏ជោគជ័យមួយនៅកម្ពុជា។ ដូច្នេះ ខ្ញុំជឿជាក់ថា កិច្ចសហការនេះ គឺជាវេទិកាដ៏ល្អមួយសម្រាប់ភាគីទាំងពីរ ក្នុងការសិក្សា និងចែករំលែករូបមន្ដល្អៗ ដើម្បីសម្រេចគោលដៅរួមរបស់ពួកគេ។»

ប្រសាសន៍លោកជំទាវ ឆាយ លក្ខិណា

ភាពជឿទុកចិត្ត និងខ្លឹមសារសំខាន់ៗ ត្រូវបានគូសបញ្ជាក់តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាមួយនេះ  ហើយវាគឺជាដំណឹងដ៏ល្អមួយ ​ ជាពិសេសសម្រាប់សាធារណជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទីក្រុងហុងកុង ដែលកំពុងស្វែងរកក្រុមហ៊ុនសហប្រតិបត្តិការពហុអន្តរជាតិ ដើម្បីទទួលបានចំណេះដឹងដ៏ពិតប្រាកដបន្ថែមទៀតអំពីទីផ្សារហិរញ្ញវត្ថុ និងដើម្បីបង្កើនទ្រព្យសម្បត្តិ ព្រមទាំងពន្លឿនកម្រិតសេដ្ឋកិច្ចរបស់ពួកគាត់៕ 

សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
សកម្មភាពពេលប្រជុំចុះហត្ថលេខា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T