ភ្នំពេញ៖ ហាងម៉ាស្សា និងស្ប៉ា One Oasis Wellness Spa មានសេចក្តីរីករាយសូមប្រកាសពីការបើកសម្ពោធសាកល្បងហាងរបស់ខ្លួន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងគម្រោងខុនដូរ Urban Village ស្ថិតនៅតាមបណ្តោយមហាវីធីសម្តេចតេជោ ហ៊ុន សែន ក្នុងខណ្ខមានជ័យ រាជធានីភ្នំពេញ។ One Oasis Well Spa មានការផ្តល់ជូនសេវាកម្មម៉ាស្សាល្អបំផុតសម្រាប់អតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសអតិថិជនដែលរស់នៅក្នុងខុនដូរ Urban Village។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
One Oasis Wellness Spa ផ្តល់ជូនសេវាកម្មជាច្រើនដូចជា ការម៉ាស្សាប្រេង ការម៉ាស្សាជើង ការម៉ាស្សាប្រេងក្រអូប និងការដុសខាត់ស្បែកជាដើម។ លើសពីនេះយើងក៏មានសេវាកម្មផ្សេងៗទៀតផងដែរដូចជា ការធ្វើក្រចកដៃ និងក្រចកជើង ការតក្រចក ការធ្វើម៉ូតក្រចក និងលាបជែលជាដើម។
ដើម្បីផ្សព្វផ្សាយពីហាងរបស់យើងឱ្យអតិថិជនស្គាល់ យើងមានការផ្តល់ជូនការបញ្ចុះតម្លៃ៣០% សម្រាប់អតិថិជនដែលចង់មកសាកល្បងទទួលសេវាកម្មហាងរបស់យើង។ លោកស្រី Tina Pereira ម្ចាស់ហាង One Oasis Wellness Spa មានប្រសាសន៍ថា៖
«សម្រាប់ការបើកសម្ពោធសាកល្បងហាងរបស់យើង យើងចង់ណែនាំពីសេវាកម្មម៉ាស្សា និងស្ប៉ារបស់យើងដែលមានស្ដង់ដារខ្ពស់ និងប្រកបដោយផាសុកភាពបំផុតជាមួយនឹងតម្លៃសមរម្យដើម្បីស្វាគមន៍អតិថិជនដែលត្រូវការកន្លែងបន្ធូរភាពតានតឹង និងកាត់បន្ថយស្រ្តេស»។

លោកស្រី Tina Pereira បានបន្ថែមទៀតថា One Oasis Wellness Spa ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតែយើងប្រើប្រាស់ផលិតផលប្រេងធម្មជាតិ ដែលមានគុណភាពខ្ពស់នៅក្នុងការម៉ាស្សា។ មិនតែប៉ុណ្ណោះ ផលិតផលរបស់យើងសាកសមចំពោះគ្រប់ប្រភេទស្បែកទាំងអស់ សូម្បីតែអ្នកដែលមានស្បែកងាយនឹងប្រតិកម្មក៏អាចប្រើប្រាស់បានដែរ។ ក្រៅពីនេះយើងមានបុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ជាមួយនឹងបទពិសោធន៍ខាងម៉ាស្សាច្រើនឆ្នាំ និងមានភាពរួសរាយរាក់ទាក់ទៅកាន់ភ្ញៀវរបស់យើង។


ដើម្បីទាក់ទាញភ្ញៀវឱ្យមកទទួលសេវាកម្មរបស់យើងជាប្រចាំ យើងក៏បានផ្ដល់ការបញ្ចុះតម្លៃជាកញ្ចប់បន្ថែមទៀតសម្រាប់ពួកគេ។ ដូច្នេះយើងសូមអញ្ជើញភ្ញៀវទាំងអស់ដើម្បីមកសាកល្បងទទួលសេវាកម្មម៉ាស្សាលំដាប់លេខមួយរបស់យើង ហើយសូមអញ្ជើញមកហាងរបស់យើងថ្ងៃនេះដើម្បីទទួលបានការបញ្ចុះតម្លៃជាច្រើន៕