អុញ! ចិនកែទម្រង់ច្បាប់ថ្មី សម្រាប់ក្មេងៗវក់នឹងការលេងហ្គេម និងប្រើប្រាស់បណ្ដាញសង្គម

//s9.kh1.co/0a/0aaf520d6d2738e6f282d37af3a6560a1a3d5c9e.jpg
បច្ចេកវិទ្យា

 ១៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទប់ស្កាត់ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត រួមមានការបិទនិងលុបចោលនូវមាតិកាមួយចំនួន។

ចិន៖ ប្រទេសចិនកំពុងអនុវត្តវិធានការតឹងរឹងរបស់ខ្លួន ដើម្បីឃុំគ្រងកុមារនៅឲ្យឆ្ងាយពីការញៀននៃមាតិកាលើឌីជីថល។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ប្រទេសចិនបានបោះឆ្នោតសម្រាប់ការធ្វើវិសោធនកម្មច្បាប់ ដែលនឹងហាមឃាត់សេវាកម្មនៅលើអ៊ីនធឺណេតក៏ដូចជាកម្មវិធី ដែលនាំឲ្យក្មេងៗញៀន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

អ្នកបង្កើតហ្គេម សេវាកម្មផ្សាយបន្តផ្ទាល់ និងការប្រើប្រាស់បណ្ដាញសង្គម ក៏ត្រូវបានរៀបចំពេលវេលានិងដែនកំណត់នៃការប្រើប្រាស់ផងដែរ។ វិធានការដែលបានកែសម្រួលនេះក៏ផ្ដល់ឲ្យកុមារនិងឪពុកម្ដាយរបស់ពួកគេ មានសិទ្ធិស្នើសុំឲ្យអ្នកផ្ដល់សេវាកម្មអ៊ីនធឺណេត មានវិធានការជាចាំបាច់ ដើម្បីទប់ស្កាត់ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត រួមមានការបិទនិងលុបចោលនូវមាតិកាមួយចំនួន។

ច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពនឹងចូលជាធរមាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ យ៉ាងណាមិញ បញ្ហានេះភាគច្រើននឹងរងផលប៉ះពាល់ ដល់ទំនិញលើអ៊ីនធឺណេតក្នុងប្រទេសចិន ហើយវាអាចនឹងជះឥទ្ធិពលដល់ហ្គេមនិងសេវាកម្ម ដែលផលិតនៅក្នុងប្រទេសចិន ដែលគេធ្លាប់បានឃើញមាននៅគ្រប់កន្លែង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T