Edinson Cavani ហ្វឹកហាត់លើកដំបូងជាមួយ Man Utd ត្រៀមជួប PSG នៅ Champions League ( មានវីដេអូ )

//s9.kh1.co/c2/c2c11f3ca1cf8ffae686bddac922f7676c9a134b.jpg
កីទ្បា

 ១៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Edinson Cavani បានចូលរួមហ្វឹកហាត់លើកដំបូងរបស់គាត់ជាមួយមិត្តរួមក្លិបថ្មីរបស់គាត់ មុនពេលវិលត្រឡប់ទៅរដ្ឋធានីបារាំងវិញ ដើម្បីប្រឈមមុខជាមួយក្លឹបចាស់របស់គាត់ ។

បរទេស៖ កីឡាករ Edinson Cavani បានហ្វឹកហាត់ជាមួយមិត្តរួមក្រុម Manchester United ជាលើកដំបូងកាល ពីថ្ងៃអាទិត្យ មុនការប្រកួតដ៏ធំជាមួយ Paris Saint-Germain ក្នុងក្របខណ្ឌ Champions League នៅយប់ថ្ងៃអង្គារមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ដោយគ្មានតម្លៃខ្លួន នៅថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករផងដែរ។

Edinson Cavani ជាមួយមិត្តរួមក្រុមក្នុងការហ្វឹកហាត់លើកដំបូងជាមួយ Man Utd 
Edinson Cavani ជាមួយមិត្តរួមក្រុមក្នុងការហ្វឹកហាត់លើកដំបូងជាមួយ Man Utd 

គួបញ្ជាក់ផងដែលថា ពេលមកដល់ទីក្រុង Manchester ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានបង្ខំឲ្យធ្វើការដាច់ដោយឡែកពីគ្នាតាមបញ្ជារបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ស្របតាមបទប្បញ្ញត្តិរបស់ពួកគេក្នុងពេលមានជំងឺរាតត្បាតកូវីដ ១៩៕

Edinson Cavani  ហ្វឹកហាត់លើកដំបូងជាមួយ Man Utd
Edinson Cavani  ហ្វឹកហាត់លើកដំបូងជាមួយ Man Utd

ខាងក្រោមជាវីដេអូនៃសកម្មភាពហ្វឹកហាត់លើកដំបូងរបស់ Edinson Cavani ជាមួយក្លិប Man Utd៖ 

វីឌីអូហ្វឹកហាត់លើកដំបូងរបស់ Cavani

ប្រភពGoal

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T