រដូវភ្លៀងមកដល់ហើយ កុំភ្លេចថែរក្សាសុខភាពអ្នក ដោយអាហារទាំងនេះ

//s9.kh1.co/57/57cb44359289c554fd6913c33f2bb357b06354dd.jpg
យល់ដឹង

 ១៨-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

សុខភាពសំខាន់ណាស់ សូមកុំភ្លេចថែរក្សាដោយយកចិត្តទុកដាក់ ដោយបរិភោគអាហារទាំងនេះ នៅក្នុងរដូវវស្សាដើម្បីការពារខ្លូនពីជំងឺនានាផងដែរ។

 រដូវភ្លៀង គឺជារដូវមួយចំណោមទាំងរដូវទាំង៤ ដែលវាមានរយៈពេលចាប់ផ្តើមពីខែកញ្ញា ដល់ខែវិច្ឆិកាដែលមានលក្ខណៈសើមនិង ត្រជាក់ផងដែរ។ ជាការពិតណាស់ទោះបីជា រដូវនេះផ្តល់នូវទឹកភ្លៀងក៏ពិតសម្រាប់ប្រើប្រាស់តាមតម្រូវការក៏ពិតមែនប៉ុន្តែ រដូវមួយនេះត្រូវបានគេចាត់ទុកជាពេលវេលាងាយនឹងឈឺ ដូចជាក្អក ផ្តាសាយជាដើម ជាពិសេសចំពោះប្រភេទមនុស្សដែលមានអង្គបដិបក្ខខ្សោយ ដែលងាយនឹងឆ្លងជំងឺបានឆាប់រហ័សជាង មនុស្សដែលមានប្រព័ន្ធអង្គបដិបក្ខខ្លាំងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយហេតុនេះហើយទើប បានលើកយកប្រធានបទអាហារទាំង យ៉ាងមកចែកជូនបងប្អូន បានដឹងដើម្បីថែរក្សាសុខភាពឲ្យបានរឹងមាំក្នុងរដូវកាលភ្លៀងនេះផងដែរ។

តោះចូលមើលមានអាហារអ្វីខ្លះ ដែលបងប្អូនគួរបរិភោគនៅពេលរដូវភ្លៀងនោះ៖

១.ស៊ុប

ស៊ុបគឺជាអាហារដ៏ល្អបំផុតសម្រាប់រដូវវស្សា ដោយស៊ុបក្តៅមួយចានអាចធ្វើរក្សាកំដៅក្នុងខ្លួនអ្នកបាន រួមទាំងអាចព្យាបាលជំងឺផ្តាសាយក្អកបានថែមទៀតផង គួរតែបន្លែស្រស់ឲ្យបានច្រើនដូចជា ខ្ញី ប៉េងប៉ោះនិង ផ្សិត ព្រោះថាពពួកបន្លែទាំងនេះអាចធ្វើឲ្យអង្គបដិបក្ខអ្នកកាន់តែខ្លាំងជាងមុនផងដែរ។

រូបតំណាង
រូបតំណាង

២.ផ្លែឈើ

ចំពោះផ្លែឈើដែលយើងត្រូវបរិភោគក្នុងរដូវភ្លៀងវិញគឺ មានដូចជា ល្ហុង ប៉ោម គូលែន ក្រូច ទទឹម ដែលជាពពួកផ្លែឈើសម្បូរទៅដោយ សារជាតិសរសៃ វីតាមីនC វីតាមីនB12 ដែលវាអាចប្រឆាំងនឹង អាកាសធាតុត្រជាក់ រក្សាកំដៅនិង ថែមទាំងជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកបានទៀតផង ប៉ុន្តែមុននឹងបរិភោគ គប្បីរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងជាមួយនឹងទឹកឲ្យបានស្អាតជាមុនសិន។

រូបតំណាង
រូបតំណាង

៣.តែរុក្ខជាតិ

តែរុក្ខជាតិគឺជាភេជ្ជៈម្យ៉ាងដែលមានឪជារសសម្រាប់នៅពេលអាកាសធាតុចាប់ផ្តើមរងារ ដោយវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដោយវាអាចជួយបញ្ចេញជាតិពុលនិង មេរោគផ្សេងៗបានយ៉ាងឆាប់រហ័ស ហើយចំពោះរុក្ខជាតិដែលល្អបំផុតដែលលោកអ្នកគួរតែយកមកធ្វើជាតែវិញនោះគឺ មាន ខ្ញី ម្រេចខ្មៅ ជីរអង្កាម ផងដែរ។

រូបតំណាង
រូបតំណាង

៤.ពិសារទឹកឲ្យច្រើន

ជាធម្មតាមនុស្សត្រូវការជាតិទឹកគ្រប់គ្រាន់ជានិច្ច ដើម្បីរក្សាសុខភាពរាងកាយឲ្យបានរឹងមាំ ដើម្បីប្រឆាំងជំងឺផ្សេងៗ ជាពិសេសគឺនៅក្នុងរដូវភ្លៀងនេះ ដោយមនុស្សពេញវ័យបុរសគួរតែបរិគោគ ៣,៧លីត្រនិង នារី ២,៧ លីត្រក្នុងមួយថ្ងៃផងដែរ។

រូបតំណាង
រូបតំណាង

ក្រៅពីបរិភោគអាហារទាំងនេះហើយ លោកអ្នកគួរតែការពារខ្លួនកុំឲ្យត្រូវទឹកភ្លៀងច្រើនពេក គួរតែយកអាវភ្លៀងទៅតាមខ្លួន ករណីត្រូវទឹកភ្លៀងគួរតែផ្លាស់សម្លៀកបំពាក់ដែលសើមចេញភ្លាមៗនិង ជាពិសេសកុំភ្លេចហាត់ប្រាណឲ្យបានទៀតទាត់ផងដែរ៕

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T