តាមពិត ស្វាមី និង អតីតគូស្នេហ៍ចៀវៃ មានទំនាក់ទំនងបែបនេះដាក់គ្នាសោះ

//s9.kh1.co/41/41b202f11ca02631741f25305171483bd2d7d7cb.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

គឺជារឿងដ៏ល្អយ៉ាងខ្លាំង ដែលបានធ្វ្វើឲ្យហ្វេនៗជាច្រើនមានភាពរីករាយ បន្ទាប់ពី តារាស្រី Ruby Lin បង្ហើបពីទំនាក់ទំនង រវាង ស្វាមីនាង និង អតីតគូស្នេហ៍ ដែលនៅតែមានមិត្តភាពល្អនឹងគ្នា

តៃវ៉ាន់៖ កាលពីថ្មីៗនេះ យោងតាម ទំព័រ Sina បានឲ្យដឹងថា តារាស្រីល្បីឈ្មោះ Ruby Lin ហៅ ព្រះនាងចៀវៃ ក៏បានចែករំលែក បង្ហាញពីទំនាក់ទំនង រវាងស្វាមីនាង លោក Wallece Huo និង អតីត គូស្នេហ៍ លោក Jimmy Lin បន្ទាប់ពីមានវត្តមាន លោក Wallace Huo ទៅចូលរួមក្នុងពិធីខួបកំណើត ម្ដាយ Jimmy Lin យ៉ាងរីករាយ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនៅក្នុងនោះដែរ តារាស្រីរូបនេះ បាននិយាយប្រាប់ថា៖  

ស្វាមីរបស់ខ្ញុំ និង Jimmy Lin គឺជាមិត្តភក្តិ និងបានរាប់អានគ្នា ជាយូរមកហើយ។

Ruby Lin 

ម៉្យាងវិញទៀត នៅក្នុងពិធីជប់លៀង ខួបកំណើតអាយុ ៧០ ឆ្នាំរបស់ម្តាយ លោក Jimmy Lin ក៏បានឲ្យឃើញថា  ទំនាក់ទំនងរវាងតារាសម្តែងប្រុសទាំងពីររូបនេះ ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នា ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង ផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការផ្ដល់បទសម្ភាសន៍លើកនេះ Ruby Lin ថែមទាំងបានបញ្ជាក់ទៀតថា រឿងរ៉ាវរបស់នាង និង Jimmy Lin គឺបានកន្លងផុតទៅជាយូរមកហើយ ហើយរវាងនាង និង Jimmy Lin គឺគ្រាន់តែជា អារម្មណ៍កាលពីវ័យក្មេងតែប៉ុណ្ណោះ ។ តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ តារាប្រុសស្រីទាំងពីររូបនេះ ក៏បានចែកផ្លូវគ្នា ដោយក្ដីរីករាយ និងកសាងគ្រួសារយ៉ាងមានសុភមង្គលរៀងៗខ្លួន ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
Jimmy Lin និង Ruby Lin 
Jimmy Lin និង Ruby Lin 
Wallace Huo និង Jimmy Lin 
Wallace Huo និង Jimmy Lin 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T