ប្រៀបធៀបរូបកាល២៦ ឆ្នាំមុន Katreeya និង Sornram ខុសគ្នាប៉ុណ្ណា?

//s9.kh1.co/53/5352fba9d173992756fcc9232cad691dcbb45e4c.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី តារាស្រី Katreeya English បង្ហាញពីរូបភាពប្រៀបធៀប ឲ្យឃើញពីសម្រស់ប្រែប្រួល កាលពី ២៦ ឆ្នាំមុន និងរូបភាពបច្ចុប្បន្ន ជាមួយនឹងតារាប្រុស លោក Sornram

ថៃ៖ បន្ទាប់ពី ចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ និងមានអាយុកាន់តែច្រើនក្ដី តែ តារាស្រី Katreeya English ក៏ត្រូវបានអ្នកទស្សនាជាច្រើន កោតសរសើរ និងសម្ដែងក្ដីពេញចិត្ត ចំពោះសមត្ថភាព ព្រមទាំងរូបសម្រស់ របស់នាង ក៏ដូចជា ស្នាដៃថ្មីៗជាច្រើន ដែលកំពុងតែបានសាងឡើង នាពេលបច្ចុប្បន្ននេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាស្រីរូបស្រស់ Katreeya English ស្រាប់តែបានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗជាច្រើន នៅលើបណ្ដាញសង្គម ក្រោយពេលដែលបានបង្ហាញរូបភាពមួយសន្លឹក បង្ហាញពីការប្រៀបធៀបរូបសម្រស់របស់ខ្លួន កាលពី ២៦ ឆ្នាំមុន ថែមទៀតផង។

នៅក្នុងនោះដែរ មិនត្រឹមតែមានរូបនាងតែម្នាក់ឯងនោះទេ តែនាងក៏បានបង្ហាញរូបភាពជាមួយនឹង តួឯកប្រុសដ៏មានប្រជាប្រិយភាព លោក Sornram ដែលជារូបភាពក្នុងពេលចូលរួមសម្ដែងជាមួយនឹងគ្នាកាលពី ២៦ ឆ្នាំមុន  និងរូបភាពដែលបានវិលត្រឡប់មក រួមការងារជាមួយគ្នាម្ដងទៀត នាពេលបច្ចុប្បន្ននេះ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ មុខមាត់របស់តារាប្រុសស្រីទាំង ២ រូបនេះ ហាក់មានភាពខុសប្លែកយ៉ាងខ្លាំង ប៉ុន្តែ ក៏នៅតែមានភាពស្រស់ស្អាតគួរឲ្យទាក់ទាញ ទៅតាមវ័យរបស់អ្នកទាំងពីរ ដែលនៅក្នុងពេលបច្ចុប្បន្ននេះ លោក Sornram មានអាយុ ៤៧ ឆ្នាំ ចំណែកឯ Katreeya មានអាយុ ៤៤ ឆ្នាំទៅហើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Katreeya 
Katreeya 
Katreeya 
Katreeya 
Katreeya 
Katreeya 
 Sornram 
 Sornram 
 Sornram 
 Sornram 
 Sornram 
 Sornram 
រូបភាព Sornram និង Katreeya ពេលបច្ចុប្បន្ន 
រូបភាព Sornram និង Katreeya ពេលបច្ចុប្បន្ន 
រូបភាព Sornram និង Katreeya កាលពី ២៦ ឆ្នាំមុន​ 
រូបភាព Sornram និង Katreeya កាលពី ២៦ ឆ្នាំមុន​ 
រូបភាព Sornram និង Katreeya កាលពីមុន និង បច្ចុប្បន្ននេះ 
រូបភាព Sornram និង Katreeya កាលពីមុន និង បច្ចុប្បន្ននេះ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T