បែកគ្នាកាន់យូរ Shawn Mendesនិង Camila Cabello កាន់តែស្រលាញ់គ្នាទ្វេដង

//s9.kh1.co/12/1295041694c412871bf7f9c8343394b09a38a690.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

មិនគួរឲ្យជឿសោះថា Shawn Mendesនិង Camila Cabello នៅតែស្រលាញ់គ្នាខ្លាំងដដែល ទោះបីជាមិនបាននៅក្បែរគ្នាដូចគូស្នេហ៍ដទៃទៀតក៏ដោយចុះ។

អាមេរិក៖ ប៉ុន្មានថ្ងៃថ្មីៗនេះតារាចម្រៀងវ័យក្មេងកាណាដា​ Shawn Mendes បានឆ្លៀតពេលវេលាដើម្បីជួបមុខសង្សារ Camila Cabello ដែលបានបែកគ្នាអស់មួយរយៈធំ ដោយសារតែរវល់ការងារសិល្បៈផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប៉ុន្មានអាទិត្យមុនតារាវ័យ២២ឆ្នាំរូបនេះបាន ជិះឡានម៉ាកទំនើប Range Rover ជាមួយមិត្តស្រី នៅក្នុងទីក្រុងSanta Monica រដ្ឋ California ប្រទេសអាមេរិក តារាប្រុសរូបនេះចុះពីលើឡានជាមួយនឹងមិត្តស្រីដើម្បីចូលក្នុងហាងលក់សម្ភារៈមួយ​ ដើម្បីទិញយកស្រោមមុខបែបព្រឺព្រួច សម្រាប់បុណ្យ Halloweenនៅខាងមុខនេះផងដែរ បន្ទាប់មកប៉ុន្មានថ្ងៃមុននេះវិញ Shawn Mendes ក៏បានជួបជាមួយនឹងមិត្តស្រីម្តងទៀត ដើម្បីចេញក្រៅលំហែរកាយជាមួយគ្នាម្តងទៀត ដែលសកម្មភាពស្វីតបែបនេះខកខានកើតឡើងជាយូរណាស់មក ហើយ​ដោយសារតែគូស្នេហ៍មួយគូរនេះ រវល់ការងាររៀងៗខ្លួន។

គ្រាន់តែឃើញដូច្នេះរួចមក ហ្វេនក៏សរសើរអំពីតារាទាំងពីរដួងដែល មិនចែកផ្លូវគ្នា ទោះបីជាមិនបាននៅក្បែរគ្នានិង រក្សាភាពជិតស្និទ្ធនឹងគ្នាដូចគូស្នេហ៍ផ្សេងទៀត ក៏ពិតមែនប៉ុន្តែ ភក្តីភាពគឺនៅតែមាន ដោយពួកគេទាំងពីរមិនបានបោះបង់គ្នាដូចពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងនោះឡើយ។

គួររម្លឹកដែរថាប៉ុន្មានខែមុននេះ​ Shawn Mendesនិង Camila Cabello បានសម្រេចចិត្តបែកគ្នាមួយរយៈ ដើម្បីប្រមូលអារម្មណ៍ផ្តោតទៅលើការងារដែលខ្លួនត្រូវធ្វើរៀងៗខ្លួនផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendes
Shawn Mendesនិង Camila Cabello
Shawn Mendesនិង Camila Cabello
 Camila Cabello
 Camila Cabello
Shawn Mendes
Shawn Mendes
 Camila Cabello
 Camila Cabello
 Camila Cabello
 Camila Cabello
Shawn Mendes
Shawn Mendes
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T