បរទេស៖ កាលពីម្សិលមិញនេះ អតីតខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Pablo Zabaleta បានប្រកាសចូលនិវត្តន៍ជាផ្លូវការពីអាជីពជាកីឡាករ ក្នុងក្លិប West Ham របស់ប្រទេសអង់គ្លេសនៅត្រឹមវ័យ៣៥ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរឲ្យដឹងដែរថាមុនពេលផ្លាស់ទៅចូលរួមជាមួយ West Ham នៅឆ្នាំ២០១៧ កីឡាកររូបនេះបានចំណាយពេលដល់ទៅ៩រដូវកាលជាមួយក្លិប Manchester City ។ ក្នុងនោះដែរ Zebaleta បង្ហាញខ្លួនសរុបឲ្យក្លិបមួយនេះបានចំនួន៣៣៣ប្រកួត ឈ្នះពាន Premier League បាន២លើក ពាន FA Cup បានមួយលើក និងពាន League Cup បានមួយលើកផងដែរ។

ក្រៅពីនេះរូបគេបង្ហាញខ្លួនឲ្យជម្រើសជាតិអាហ្សង់ទីនបាន៥៨ប្រកួត និងចំណាយពេល៣រដូវកាលជាមួយក្លិប West Ham ដោយបង្ហាញខ្លួនបាន៨០ប្រកួត មុនពេលដែលសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករកាលពីម្សិលមិញនេះ៕

ប្រភព៖ skysports