កីឡ​ដ្ឋាន​ល្បី​ៗ​ទាំង​ ១០​នេះ​ ផ្ទុក​​អ្នក​​​ទស្ស​នា​​​​បាន​​ច្រើន​​​​ជាង​គេ​​បំ​ផុត​​នៅ​​លើ​​ពិភព​​​​លោក​​

//s9.kh1.co/ff/ffd9f4d0e7ce029ccb86c77bc2c5fce98ea19c83.jpg
កីទ្បា

 ១៧-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ខាងក្រោមនេះគឺជាកីឡដ្ឋានទាំង ១០ ដែលផ្ទុកអ្នកទស្សនាបានបានច្រើនជាងគេ

កីឡដ្ឋាន ជាកន្លែងលេងកីឡា សម្រាប់រៀបចំនៅព្រឹត្តការណ៍កីឡាផ្សេងៗ ឬប្រគំតន្រ្តីជា​ដើម​។​​ រចនាសម្ព័នដែលមានរាងជារង្វង់ ត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យអ្នកទស្សនា​ឈរ ឬអង្គុយមើលព្រឹត្តិការណ៍កីឡានានា ។ ខាងក្រោមនេះគឺជាកីឡដ្ឋានទាំង ១០ ដែលផ្ទុកអ្នកទស្សនាបានបានច្រើនជាងគេ ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១ . កីឡដ្ឋាន Rungrado 1st of May

កីឡដ្ធាន Rungrado 1st of May
កីឡដ្ធាន Rungrado 1st of May

កីឡដ្ធានមួយនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានបើកសម្ភោធជាផ្លូវការ នៅថ្ងៃទី ១ ខែឧសភាឆ្នាំ ១៩៨៩ ។ កីឡដ្ឋាននេះមានកម្ពស់ ៦០ ម៉ែត្រ អាចផ្ទុកអ្នកទស្សនាបាន ១៥០ ០០០ នាក់។

២ . កីឡដ្ឋាន Michigan

 កីឡដ្ធាន Michigan
 កីឡដ្ធាន Michigan

កីឡដ្ធានមួយនេះ មានទីតាំងស្ថិតឯសហរដ្ឋអាមេរិក បើកប្រើប្រាស់លើកដំបូងក្នុងឆ្នាំ ១៩២៧ អាចផ្ទុកអ្នកទស្សនាបានត្រឹមតែ ៧២​ ០០០ ។ កីឡដ្ឋាននេះ បានឆ្លងកាត់ការកែលម្អអស់រយៈពេលជាច្រើនឆ្នាំ ទើបមកដល់ឆ្នាំ ២០១៥ រហូតដល់បច្ចប្បន្ន​នេះ អាចផ្ទុកអ្នកទស្សនាបានសរុប ១១៥ ១០៩ នាក់ ។

៣ . កីឡដ្ឋាន Beaver

 កីឡដ្ធាន Beaver
 កីឡដ្ធាន Beaver

កីឡដ្ឋានមួយនេះ មានទីតាំងស្ថិតឯសហរដ្ធអាមេរិច សាងសង់ឡើងក្នុងឆ្នាំ ១៩៦០ កីឡដ្ឋានមួយនេះមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបាន ១០៦ ៥៧២ នាក់ ។ កាលពីឆ្នាំ ២០១៨ ក្នុងការប្រកួតបាល់ឱបរវាងក្រុម Penn State Nittany Lions និង Ohio State គឺបានបំបែកកំណត់ត្រាអ្នកច្រើនជាងគេគឺដល់ទៅ ១១០ ៨៨៩ នាក់ ។

៤ . កីឡដ្ឋាន Ohio

 កីឡដ្ធាន Ohio
 កីឡដ្ធាន Ohio

កីឡដ្ឋានមួយនេះ មានទីតាំងស្ថិតឯរដ្ឋ Ohio សហរដ្ធអាមេរិច បានបើកសម្ភោធន៍ជាផ្លូវការនៅ ថ្ងៃទី ៧ ខែតុលាឆ្នាំ ១៩២២ លើផ្ទៃដីទំហំ ៤ ហិចតា ។ វាមានកម្ពស់ ៥១ ម៉ែត្រ អាចផ្ទុកអ្នកទស្សនាបាន ១០៤ ៩៤៤​ នាក់ ។ 

៥ . កីឡដ្ឋាន Kyle Field

កីឡដ្ធាន Kyle Field
កីឡដ្ធាន Kyle Field

Kyle Field ជាកីឡាដ្ឋានបាល់ទាត់ដែលមានទីតាំងនៅបរិវេណសាកលវិទ្យាល័យ Texas A&M University ស្ថិតនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ វាជាផ្ទះរបស់ក្រុមបាល់ទាត់ Texas A&M Aggies ត្រូវបានសាងសងឡើងក្នុងឆ្នាំ ១៩២៧ អាចផ្ទុកអ្នកទស្សនាបាន ១០២ ៧៣៣​ នាក់ ។ 

៦ . កីឡដ្ឋាន Neyland

កីឡដ្ធាន Neyland
កីឡដ្ធាន Neyland

កីឡដ្ឋាន Neyland គឺជាកីឡដ្ឋានកីឡាមួយក្នុងទីក្រុង Knoxville រដ្ឋ Tennessee សហរដ្ឋអាមេរិក។ វាជាផ្ទះរបស់ក្រុមបាល់ទាត់អ្នកស្ម័គ្រចិត្ត Tennessee និងជាកន្លែង​សម្រាប់ការប្រកួតពិព័រណ៍បាល់ទាត់ជាតិជាច្រើន បើកប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩២១។ សមត្ថភាពផ្លូវការរបស់កីឡាដ្ឋានគឺអាចផ្ទុកអ្នកទស្សនា ១០២ ៤៥៥ នាក់។ 

៧. កីឡដ្ឋាន Tiger

កីឡដ្ធាន Tiger
កីឡដ្ធាន Tiger

មានទីតាំងស្ថិតនៅទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក ត្រូវបើក​ប្រើប្រាស់​ជា​ផ្លូវការនៅ ថ្ងៃទី ២០ ខែមេសាឆ្នាំ ១៩១២ ។ សមត្ថភាពផ្លូវការរបស់កីឡាដ្ឋានគឺអាចផ្ទុក​អ្នក​ទស្សនា ១០២ ៣២១ នាក់ ។

៨ . កីឡដ្ឋាន Bryant-Denny

កីឡដ្ធាន Bryant-Denny
កីឡដ្ធាន Bryant-Denny

កីឡដ្ឋាន Bryant-Denny គឺជាកីឡដ្ឋានខាងក្រៅមួយនៅភាគអាគ្នេយ៍​សហរដ្ឋអាមេរិក​នៅលើបរិវេណសាកលវិទ្យាល័យ University of Alabama នៅរដ្ឋ Tuscaloosa ។ វាជាទីលានប្រកួតរបស់ក្រុមបាល់ទាត់ Alabama Crimson Tide ។ ត្រូវបើកប្រើប្រាស់​ជា​ផ្លូវការនៅ ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ១៩២៩ អាចផ្ទុកអ្នកទស្សនាបាន ១០១ ៨២១​ នាក់ ។

៩ . កីឡដ្ឋាន Darrell K Royal - Texas Memorial

កីឡដ្ធាន Darrell K Royal - Texas Memorial
កីឡដ្ធាន Darrell K Royal - Texas Memorial

មានទីតាំងស្ថិតនៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ត្រូវបើកប្រើប្រាស់​ជាផ្លូវការនៅ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ។ សមត្ថភាពផ្លូវការរបស់កីឡាដ្ឋាន​គឺអាចផ្ទុក​អ្នកទស្សនា ១០០ ១១៩ នាក់ ។

១០ . កីឡដ្ឋាន Melbourne Cricket Ground

កីឡដ្ធាន Melbourne Cricket Ground
កីឡដ្ធាន Melbourne Cricket Ground

Melbourne Cricket Ground ជាកីឡដ្ឋាន ដែលត្រូវបានគេស្គាល់ថា“ The G” គឺជាកីឡដ្ឋានកីឡាអូស្រ្តាលីមួយដែលមានទីតាំងស្ថិតនៅក្នុងសួន Yarra Park ទីក្រុង Melbourne រដ្ឋ Victoria ប្រទេសអូស្រ្តាលី ។ ត្រូវបានសាសងឡើងក្នុងឆ្នាំ ១៨៥៣ អាចផ្ទុកអ្នកទស្សនាបាន ១០០ ០២៤ នាក់៕

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T