អីយ៉ា មែនក៏លេងហ្នឹង? ម្តាយNaphat និយាយ​ចំៗ​ ថាចង់បាន​Baifern ធ្វើ​ជា​កូន​ប្រសារស្រី​

//s9.kh1.co/96/9612dd8ed1c6c86b33912243ee9bc78f63732c05.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Baifern គួរឲ្យស្រលាញ់​ពេក ម្តាយ​Naphat ចង់​ឲ្យ​កូន​ប្រុស​ខ្លួន​ទាក់​ទងនឹង​តារាស្រី​Baifern ថែម​ទាំង​ចង់​បានមក​ធ្វើ​ជា​កូន​ប្រសារ​ស្រី​ថែម​ទៀត។

ថៃ៖ ដូចដែល ​អ្នក​គាំទ្រភាគ​ច្រើន​ បាន​ដឹង​រួចមកហើយ​ថា ​តួឯកប្រុស​ក្នុង​រឿងFriend Zone នៅចំហរបេះដូង ​ទុក​ចោល​យូរមកហើយ រហូត​កន្លងមក​ធ្លាប់​​មាន ​អ្នក​គាំទ្រស្រីៗជាច្រើន ​ព្យាយាម​ដាក់​ពាក្យ ចង់​មក​ថ្នាក់​ថ្នម​បេះ​ដូង កំព្រាឯកា​មួយ​នេះ ​ឲ្យ​ស្រស់​បំព្រងឡើង​​វិញ ​ជា​ច្រើន​ហូរហែរ តែ​Naphat នៅតែ​មិន​ព្រម​បើ​ក​ដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ងាក​មក​ ​ម្តាយ​របស់ ​តារាប្រុស​រូបនេះ គឺ​តារាសម្តែងស្រី ជើងចាស់​Mo Pimphaka ឯនេះវិញ ​ក៏​បាន​បង្ហើប បែបនេះ​ផងដែរថា ​អ្នក​ស្រី​ពិតជាចង់​ បើ​ភ្លើង​ខៀវ​ ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ មានទំនាក់ទំនង​ ជាមួយ​តារាសម្តែង​ស្រីម្នាក់ ដែលអ្នកស្រី​ ​ស្រលាញ់ ​ហើយចូលចិត្ត​ខ្លាំងម្នាក់ និងក៏មាន​ចំណង់ ​​ចង់​បានយកមក ធ្វើ​ជា​កូន​ប្រសារស្រី​ថែម​ទៀត​​។ តារាស្រីរូបនោះ ​មិន​ទៅណា​ឆ្ងាយ​ទេ គឺ​តួឯកស្រី​ដែល ​សម្តែង​ក្នុងរឿង​Friend Zone ជាមួយកូនប្រុស​របស់​ខ្លួន​គឺ​ តារាសម្តែង​ស្រី Baifern នេះតែម្តង​។

ជាក់​ស្តែងថ្មីៗនេះ ​តារាសម្តែងប្រុសNaphat ក៏​​បាន​លើកឡើង​ប្រាប់​ដល់ ​អ្នក​កាសែត​ផង​ដែរ​ថា ​រហូត​មកទល់​ពេល​នេះ ​បេះដូង​របស់​លោកគឺ នៅទំនេរ​នៅឡើយ​ទេ​  ហើយ​ក៏​មិនទាន់​ មាន​ចិត្ត​ទៅលើ ​នារីណាម្នាក់​នោះដែរ។ បន្ថែម​ពីនេះ​Naphat ក៏​បាន​បញ្ជាក់ពី ​មូល​ហេតុដែល ​ម្តាយ​លោកផ្សំផ្គុំ ជាមួយ​នឹង​ តារាសម្តែងស្រីBaifern ក៏ព្រោះ​តែ​នាង ជាមនុស្ស​ដែល​​គួរ​ឲ្យ ​ស្រលាញ់ ពូកែកំប្លែង ហើយ​ចេះ​គោរពចាស់​ទុំ​។

តែយ៉ាងណា ក្នុងពេលនេះ ​ទំនាក់​ទំនង​អ្នក​ទាំងពីរ ​គ្រាន់​តែ​ជា មិត្ត​ភក្តិ​រួម​ការ​ងារ​នឹង​គ្នា ​តែ​ប៉ុណ្ណោះ មិន​មាន​អ្វីលើសពីនេះ​ទេ តែ​អាចនឹង​មាន ​ការផ្លាស់ប្តូរ​នៅពេល ​ខាងមុខ​​ទៀង ​ឬយ៉ាងណា​ក៏មានតែ រង​ចាំ​មើល ​ទាំងអស់គ្នា​តែប៉ុណ្ណោះ​​។

យ៉ាង​ណាមិញ ចំពោះ​ដំណឹង​នេះ ពិតជា​ធ្វើ​ឲ្យ អ្នកគាំទ្រ​របស់ ​អ្នកទាំងពី​រមាន ​ក្តី​រំភើប​ហើយ​ក៏​ចង់​ឲ្យ ​បំណង​​ប្រាថ្នា​ម្តាយរបស់ តារាសម្តែងប្រុស​Naphat បាន​ក្លាយ​ជា​ការពិត​ដូចគ្នា​ ព្រោះ​ថា​អ្នក​ទាំង​ពីរ ពិត​ជា​គូស្នេហ៍​តារា ដែល​សាកសម​នឹង​គ្នា​ មួយគូផងដែរ​៕

  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និង​Baifern
  ​តារាសម្តែងប្រុសNaphat និងម្តាយ
  ​តារាសម្តែងប្រុសNaphat និងម្តាយ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T