Bale មាន​ឱ​កាស​ចូល​លេង​ក្នុង​ក្លិប ​Manchester​ United​ ប៉ុន្តែចុង​​ក្រោយ​​គាត់​​សម្រេចចិត្តផ្ទុយពីនេះ

//s9.kh1.co/0e/0e5ec1922306130ac7349504a1243464fdbdcf26.jpg
កីទ្បា

 ១៧-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ឱកាសគឺមានសម្រាប់កីឡាករ Gareth Bale ដើម្បីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ប៉ុន្តែកីឡាករ​ឆ្នើម​សញ្ជាតិវែលបានធ្វើការសម្រេចចិត្តដោយចូល​លេងអោយក្រុម Real Madrid ជំនួស​វិញ

លោក David Moyes បានលើកឡើងថា៖  ឱកាសគឺមានសម្រាប់កីឡាករ Gareth Bale ដើម្បីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ប៉ុន្តែកីឡាករ​ឆ្នើម​សញ្ជាតិវែលបានធ្វើការសម្រេចចិត្តដោយចូលលេងអោយក្រុម Real Madrid ជំនួស​វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលដែល Bale បានបង្ហាញខ្លួនជាលើកទី២របស់ខ្លួននៅឯ Spurs ដោយប៉ះ​ជាមួយ​ក្លិប West Hamនៅថ្ងៃ អាទិត្យនេះ អ្នកចាត់ការសញ្ជាតិស្កុតឡេនគឺលោក David Moyes ក៏បាន និយាយ អំពីការ លេងរបស់កីឡាករ Bale ផងដែរ។ លោកបានបង្ហើបទៀតថា ដំបូងកីឡាកររូបនេះព្យាយាមចង់ចូលលេងនៅក្រុម Manchester United ប៉ុន្តែទីបំផុតកីឡាកររូបនេះបានសំរេចចិត្តទៅលេងអោយក្រុម Real Madrid ដែលជាកន្លែងដែលគាត់បានឈ្នះពាន រង្វាន់ Champions League ចំនួនបួន ហើយលោក Moyes យល់ថានេះជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។

https://s9.kh1.co/__image/w=650,h=366,q=100/52/52bfe7316b697359f8c595e23e64648691833882.jpg

លោក Moyes បាននិយាយថា៖ កីឡាករ Gareth Bale ប្រហែលជាកីឡាករ​ដំបូង​ដែលខ្ញុំបានគិតចង់បាននៅពេល ដែលខ្ញុំទទួលដំណែងជាអ្នគ្រប់គ្រងក្នុងក្លឹបនេះ។ ខ្ញុំចង់អោយ Gareth Bale ក្លាយជាកីឡាករដំបូងរបស់ខ្ញុំនៅ Manchester United ហើយខ្ញុំព្យាយាមទាក់ទងទៅគាត់ដើម្បីមកលេងនៅទីនេះ ដោយខ្ញុំបានផ្តល់​ប្រាក់​ច្រើន​ជាង ក្រុម Real Madrid ទៅទៀត ប៉ុន្តែចុងក្រោយគាត់នៅតែរើសយកក្រុម Real Madrid សំរាប់ការលេងរបស់គាត់។

https://s9.kh1.co/__image/w=650,h=434,q=100/84/84085cfb656f4ada682f43cb3893ec1808fc64de.jpg

Bale បានចូលរួមជាមួយ Tottenham ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពី Real Madrid កាលពីខែមុន ប៉ុន្តែគាត់មិនទាន់បង្ហាញខ្លួននៅឡើយទេ ខណៈពេលដែល​កីឡារកររូបនេះកំពុងបង្កើនការវិកហាត់របស់គាត់។ បន្ទាប់ពីការលេងដំបូងរបស់គាត់ជាមួយក្រុម Southampton គាត់បានចំណាយពេល​៦ឆ្នាំនៅឯ Spurs គឺពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣។ ក្នុងឆ្នាំ២០១៣ កីឡាករ Bale បានផ្លាស់ទៅលេងអោយក្រុម Real Madrid ដោយ បានឈ្នះពានចំនួន៤ផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/02/029070e85263430ecc0b7482d1f3007b7a41c182.jpg

ប្រភពGoal

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T