បរទេស៖​ ក្រោយផ្លាស់ចេញពីក្លិប Sporting Lisbon របស់ប្រទេសព័រទុយកាល់មកលេងឲ្យ Manchester United កាលពីដើមឆ្នាំ២០២០កន្លងមកនេះ ខ្សែបម្រើឆ្នើម Bruno Fernandes បានក្លាយជាតួសំខាន់មួយរូបក្នុងបញ្ជីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ពោលក្នុងការបង្ហាញខ្លួន២៦ប្រកួតឲ្យក្លិប រូបគេរកបានដល់ទៅ១៤គ្រាប់ និងបោះបាល់ឲ្យដៃគូបាន១០លើក។ 

កីឡាករ Bruno Fernandes

ដោយឡែកថ្មីៗនេះគេហទំព័រ The Sun បានរាយការណ៍មកថាក្លិបយក្សទាំងពីររបស់អេស៉្បាញពោលគឺ Real Madrid និង Barcelona កំពុងតែត្រៀមខ្លួនតាមប្រជែងទិញយករូបគេពី Man UTD នៅចុងរដូវកាល២០២០/២១នេះ។ 

កីឡាករ Bruno Fernandes

គួរឲ្យដឹងដែរថាថ្មីៗនេះមានដំណឹងលេចឮថា Bruno Fernandes មានការមិនពេញចិត្តជាខ្លាំងជាមួយនឹងការដោះដូរកីឡាកររបស់ក្លិប Man UTD នៅរដូវក្ដៅនេះ។ លើសពីនេះរូបគេក៏កំពុងតែបាត់បង់ភាពជឿជាក់ក្រោមការដឹកនាំរបស់លោក Solskjaer ផងដែរ។ យ៉ាងណាមិញកុងត្រារបស់កីឡាកររូបនេះជាមួយក្លិបនៅសល់រហូតដល់ទៅឆ្នាំ២០២៥ឯណោះ៕

កីឡាករ Bruno Fernandes

ប្រភព​​​៖ sportsmole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ