គ្រាប់ទី១ Mbappe កិបដាច់ចង្កេះអ្នកចាំទីស្អាតណាស់! PSG រកបាន៣ពិន្ទុក្រៅដីក្រោយលត់ Nimes ០-៤ យប់មិញ (មានវីដេអូ)

//s9.kh1.co/f3/f37efcdcaeffea23a9f9ac1300688710a0b19f82.jpg
កីទ្បា

 ១៧-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

PSG រកបានជ័យជម្នះទី៥ជាប់ៗគ្នានៅ Ligue 1 ក្រោយយកឈ្នះ Nimes ដោយលទ្ធផល០ទល់នឹង៤យប់មិញ

បារាំង៖​ សម្រាប់ការប្រកួតសប្តាហ៍ទី៧ក្នុងក្រមខ័ណ្ឌ Ligue 1 យប់មិញនេះ ម្ចាស់ការពារតំណែងជើងឯក Paris Saint-Germain បានធ្វើដំណើរទៅយកឈ្នះដល់ទឹកដីរបស់ក្លិប Nimes ដោយលទ្ធផល០ទល់នឹង៤។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ជាអ្នករកគ្រាប់បាល់បើកឆាកឲ្យ PSG នៅនាទីទី៣២ មុនពេលដែលខ្សែការពារចំណូលថ្មី Alessandro Florenzi បន្ថែមបានគ្រាប់ទី២នៅនាទីទី៧៧។ រំលងបាន៦នាទី Mbappe រកបានគ្រាប់ទី២របស់ខ្លួន និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Pablo Sarabia នៅនាទីទី៨៨។

ក្រុមកីឡាកររបស់ក្លិប​ PSG
ក្រុមកីឡាកររបស់ក្លិប​ PSG

គួរបញ្ជាក់ដែរថាសម្រាប់៧ប្រកួតដំបូងនេះ PSG រកបាន១៥ពិន្ទុ ពោលគឺឈ្នះ៥ ចាញ់២ ឈរនៅកំពូលតារាងបណ្តោះអាសន្ន។ ចំណែកឯ៧ប្រកួតដំបូងរបស់ក្លិប Nimes វិញ ឈ្នះ២ ស្មើ២ និងចាញ់៣ មាន៨ពិន្ទុឈរនៅលេង១៣៕

វីដេអូសង្ខេបនៃការប្រកួតរវាងក្លិប Nimes និង PSG

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T