Man UTD បន្តកុងត្រាជាមួយនឹងខ្សែបម្រើរូបនេះ រហូតដល់ឆ្នាំ២០២២

//s9.kh1.co/ca/ca9f8aa7eb76fda681dfffbc1e490a899a77dd28.jpg
កីទ្បា

 ១៧-តុលា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Man UTD បន្តកុងត្រាជាមួយនឹងខ្សែបម្រើសំខាន់របស់ខ្លួន រហូតដល់ឆ្នាំ២០២២

អង់គ្លេស៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានបញ្ជាក់ថា ខ្សែបម្រើ Paul Pogba នឹងបន្តនៅទឹកដី Old Trafford រយៈពេល២ឆ្នាំទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba 
កីឡាករ Paul Pogba 

Man UTD បានអនុវត្តន៍ជម្រើសបន្ថែម១ឆ្នាំទៀត ទៅលើកុងត្រារបស់ Pogba ដោយនឹងរក្សារូបគេ នៅក្រុមលោក Ole  រហូតដល់ឆ្នាំ ២០២២។

កុងត្រាចាស់របស់ខ្សែបម្រើសញ្ជាតិបារាំង នឹងផុតកំណត់នៅរដូវក្ដៅឆ្នាំក្រោយ ដូច្នេះរូបគេអាចនឹងចាប់ផ្តើមចរចាជាមួយក្លឹបនៅក្រៅក្របខណ្ឌ Premier League បាន នៅខែមករាខាងមុខ ប្រសិនបើ Man UTD មិនអនុវត្តន៍ជម្រើសបន្ថែម១ឆ្នាំទៀតនេះ ឲ្យទាន់ពេលវេលា។

កីឡាករ Paul Pogba 
កីឡាករ Paul Pogba 

ទាក់ទងនឹងរឿង Pogba លោក Ole បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃសុក្រ ម្សិលមិញ យ៉ាងដូច្នេះថា៖

Paul គឺជាកីឡាកររបស់ពួកយើង គាត់នឹងបន្តនៅទីនេះរយៈពេល២ឆ្នាំទៀត។ ខ្ញុំជឿជាក់ថា គាត់កំពុងផ្ដោត ក្នុងការធ្វើឲ្យបានល្អបំផុតសម្រាប់ពួកយើង ហើយពួកយើងក៏ចង់ឃើញ ពីការលេចធ្លោរបស់ Paul ផងដែរ។ ខ្ញុំហ៊ានប្រាកដថា ក្នុងរយៈពេល ២-៣ ឆ្នាំទៀតយើងនឹងទទួលបានលទ្ធផលល្អបំផុតពីគាត់។

  លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

គួររម្លឹកដែរថា Pogba បានផ្លាស់ពីក្លិប Juventus ត្រឡប់មក Man UTD វិញ កាលពីឆ្នាំ២០១៦ ក្នុងតម្លៃផ្ទេរកប់ពពក ១០៥លានអឺរ៉ូ (ឬប្រមាណ ១២៣លានដុល្លារ)។ គិតមកទល់ពេលនេះ​ គេបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហម បាន១៦៨ប្រកួត ស៊ុតបញ្ចូលទីបាន៣៣គ្រាប់៕

ប្រភព espn

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T