ភ្នំពេញ៖ សម្រាប់ឆ្នាំ ២០២០ នេះ ស្រាបៀរ ប្ល៊ែកផេនធ័រ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងត្រូវបានឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញស្រាបៀរអន្តរជាតិ។ ជាមហាកិត្តិយសដ៏ពិសេសពិសាល ដែលស្រាបៀរ ប្ល៊ែកផេនធ័រ បានឈ្នះមេដាយមាសសម្រាប់ឆ្នាំ ២០២០ ពីស្ថាប័នកំពូល Monde Selection។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមិទ្ធផលដ៏អស្ចារ្យនេះ បានមកពី ប្ល៊ែកផេនធ័រ ជាស្រាបៀរស្តោតតែមួយគត់ ដែលត្រូវបានផលិតដោយប្រើគ្រឿងផ្សំពីស្រូវសាលីពណ៌ខ្មៅ និងផ្កាហប់ល្អបំផុតជាមួយ រសជាតិឈ្ងុយឆ្ងាញ់ខ្លាំងប្លែក បែបស្រទន់។ បន្ថែមពីនេះ វាមានជាតិអាកុល ចំនួន ៨% អស្ចារ្យបំផុតសម្រាប់អ្នក ដែលចង់ស្វែងរកនូវបទពិសោធន៍ដ៏ល្អឯកនៃការពិសាស្រាបៀរ។
គួរបញ្ជាក់ផងដែរថា មេដាយ Monde Selection ជាមេដាយអន្តរជាតិសម្រាប់ធានាគុណភាពភេសជ្ជៈ និងចំណីអាហារ ដែលមេដាយនេះត្រូវបានបង្កើតឡើងចាប់តាំង ពីឆ្នាំ១៩៦១ ដោយរៀងរាល់ឆ្នាំ អ្នកជំនាញអន្តរជាតិជាច្រើនរូប នឹងភ្លក់រសជាតិ និងវាយ តម្លៃផលិតផលផ្សេងៗនៅជុំវិញពិភពលោក។ ចំពោះស្រាបៀរ គណៈកម្មាធិការ នឹងវាយតម្លៃលើគុណភាពរបស់ស្រាបៀរនោះ ដោយផ្តោតទៅលើរសជាតិ វត្ថុធាតុដើម ការវេចខ្ចប់ និងការធ្វើតេស្ត សារធាតុគីមីក្នុងមន្ទីរពិសោធន៍។
លោក Alexander Belkin ដែលជាប្រធានជាន់ខ្ពស់ផ្នែកស្រាបៀរ បានឲ្យដឹងថា៖
«នេះជាមោទនភាពដ៏អស្ចារ្យរបស់ ប្ល៊ែកផេនធ័រ ដែលអាចផ្តល់ជូន ប្រជាជនកម្ពុជានូវស្រាបៀរ ស្តោត លំដាប់ពិភពលោកយ៉ាងពិតប្រាកដ។ បន្ថែមពីនេះការឈ្នះមេដាយ Monde Selection គឺជាការទទួលស្គាល់ដ៏សំខាន់ និងជាសក្ខីភាព នៃការខិតខំដ៏ស្វិតស្វាញរបស់យើងក្នុងការអភិវឌ្ឍ និងផលិតនូវផលិតផលដែលមាន គុណភាពខ្ពស់សម្រាប់អតិថិជនរបស់យើង»។
គ្រប់ៗគ្នានៅក្នុងប្រទេសកម្ពុជាមិនថានៅទីក្រុង ឬនៅតាមបណ្តាខេត្ត អាចរីករាយ នឹងស្រាបៀរលំដាប់ពិភពលោកពី ប្ល៊ែកផេនធ័រ។ អ្នកអាចជាវបាននៅតាមហាងលក់ទំនិញ ឬតាមផ្សារនានាដែលនៅជិតអ្នកបំផុត៕
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!
