គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បញ្ជាក់ច្បាស់ៗថា កីឡាករ Paul Pogba នឹងបន្តនៅកីឡដ្ឋាន Old Trafford រយៈពេល ២ ឆ្នាំទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមបិសាចក្រហម Manchester United បានបន្តកុងត្រាជាមួយកីឡាករសញ្ជាតិបារាំងរូបនេះ រយៈពេល ១ ឆ្នាំទៀតដែលមានន័យថាកុងត្រារបស់កីឡាកររូបនេះនឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២២។

នាខែមករា ខាងមុខនេះកីឡាករ Paul Pogba អាចនឹងចរចារជាមួយក្រុមដទៃទៀតនៅក្រៅ Premier League ប្រសិនបើក្រុម Manchester United មិនបន្តកុងត្រាឲ្យរូបគេបន្ថែម ១២ ខែទៀត។
គ្រូបង្វឹក Ole Gunnar Solskjaer បាននិយាយថា៖
Paul គឺជាកីឡាកររបស់ពួកយើង ហើយរូបគេនឹងបន្តនៅទីនេះរយៈពេល ២ ឆ្នាំទៀត។ ខ្ញុំប្រាកដចិត្តណាស់ថា Paul នឹងប្រឹងលេងឲ្យបានល្អអស់ពីសមត្ថភាពរបស់រូបគេ ហើយពួកយើងក៏ចង់បានដូច្នោះដែរ។ ខ្ញុំច្បាស់ណាស់ថាក្នុងរយៈពេល ២ ឆ្នាំបន្តទៀតរបស់រូបគេ គឺគេនឹងបង្ហាញសមត្ថភាពល្អរបស់គេ។

