ផ្តើម​ពី​កីឡា​ករ​បម្រុង​! Barcelona ជប់​លៀង​អោយ​ Lionel ​Messi ​ក្នុង​ខួប​លើក​ទី​ ១៦​ នៃ​ការ​បង្ហាញ​ខ្លួន​

//s9.kh1.co/57/57bdcb0cab8ecc88c94866d67f0520d4237bbc26.jpg
កីទ្បា

 ១៧-តុលា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Barcelona ជប់លៀងអោយ Lionel Messi សំរាប់ខួបលើកទី ១៦នៃការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Barcelona។

ប្រវត្តិដំបូងរបស់កីឡាករ Messi :

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពីមុនកីឡាកររូបនេះត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ ដោយពេលនោះគាត់បានចូលលេងជំនួសកីឡាករ Deco នៅយប់ ការប្រកួតជាមួយក្រុម Espanyol នៅឯ Estadi Olimpic de Montjuic។ ក្មេងជំទង់ដែលមានអាយុទើបតែ ១៧ឆ្នាំ ដែលជាកីឡាករពាក់អាវលេខ ៣០ ត្រូវបានសម្រេចចិត្តអោយលេងក្នុងទម្រង់ខ្សែ បម្រើសំរាប់ក្រុម​ព័រទុយហ្កាល់​នៅនាទី ទី៨៣។

ដោយការលេងរបស់គាត់ល្អ គាត់ក៏បានដោយក្លាយជាប្រធានក្រុម និង ក្លាយជាអ្នកលេងដ៏អស្ចារ្យបំផុតនៅក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់។ ចាប់តាំងពីការលេងកាលពី ១៦ឆ្នាំមុន Messi បាន បង្ហាញខ្លួនចំនួន ៧៣៤ ដងសម្រាប់​ក្រុម Catalans ហើយគាត់បានស៊ុតបាល់បញ្ចូលទីចំនួន ៦៣៤ គ្រាប់ និងទទួលបានពានរង្វាន់ចំនួន៥៣ផងដែរ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

រដូវកាល ២០២០-២០២១នេះ ជារដូវកាលទី១៧របស់កីឡាករ Messi នៅឯ Camp Nou។ កីឡាករសញ្ជាតិ អាហ្សង់ទីនរូបនេះ អស់សង្ឃឹមក្នុងការចាកចេញពីក្លឹបនៅរដូវក្តៅមុននេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់បានចូល លេងក្នុងការប្រកួត LaLiga Santander ដែលពួកគេបានលេងកន្លងមកនេះ។ នៅក្នុងការបង្ហាញខ្លួនទាំងនោះគាត់ អាចរកបានមួយគ្រាប់ពីគឺការស៊ុតបាល់ប៉េណាល់ទី ជាមួយនឹងក្រុម Villarreal។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

Messi ដែលទំនងជានឹងបង្ហាញខ្លួននៅចុងសប្តាហ៍ដែលលេងជាមួយនឹងក្រុម Getafe។ អ្នកគាំទ្ររបស់ក្រុម​បាសេឡូណា មានការព្រួយបារម្ភ អំពីអ្វីដែលនឹងកើតឡើងនៅរដូវក្តៅឆ្នាំក្រោយ ដោយពួកគេរំពឹងថាគាត់នឹងពិចារណា ឡើងវិញនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញនេះ​  ហើយអ្នកគាំទ្រក្រុម Barcelona មានការព្រួយបារម្ភថាឆ្នាំ ២០២០-២០២១ អាចជារដូវកាលចុងក្រោយរបស់គាត់នៅឯក្លឹបនេះ៕

កីឡាករ Lionel Messi
កីឡាករ Lionel Messi
SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T