ភ្នំពេញ៖ Pedro x Pepsi បានសហការគ្នាបង្កើតនូវ Collection ថ្មីផ្តាច់មុខ ដែលមានលក់នៅតែកម្ពុជាប៉ុណ្ណោះ។ សម្រាប់ការបង្កើតថ្មីនេះ គឺតំណាងឲ្យភាពក្លាហាន និងប្រកាន់ខ្ជាប់នូវភាពជាខ្លួនឯង សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរពិភពលោករបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុង Collection ថ្មី របស់ Pedro x Pepsi នេះ មានដូចជា កាបូបស្ពាយ កូនកាបូប Sliders និងស្បែកជើងប៉ាតាផងដែរ។

កាបូបស្ពាយពីក្រោយនេះ គឺមានការច្នៃម៉ូដលាយបញ្ជូលជាមួយនឹងកំប៉ុង Pepsi ដែលមានកូនកាបូបតូចមួយ អាចដកដាក់ តាមការលេងស្ទាយ និងគ្រប់កាលៈទេសៈ។ ការលេងម៉ូដថ្មីជាមួយនឹងឆ្នូតពណ៌ខៀវ និងពណ៌ក្រហម តាមបែបកីឡា ដែលធ្វើឲ្យកាបូបទាំងមូលកាន់តែមានភាពទាក់ទាញ។
សម្រាប់ Sliders វិញ គឺមានភាពសាមញ្ញ ប៉ុន្តែវាមានភាពស្រស់ស្អាត និងទាក់ទាញ មានម៉ូដប្លែក ដូចគ្នាជាមួយនឹងស្បែកជើងប៉ាតានេះដែរ ដែលសាកសមទាំងបុរស និងនារី។

កាន់តែពិសេសទៀតនោះ សម្រាប់ហ្វេន Pepsi ទាំងអស់ដែលតែងតែសន្សំពិន្ទុ និងអាចប្តូរយក collection ដ៏ស្រស់ស្អាតនេះបាន នៅក្នុងអេប Pepsi rewards ចាប់ពីថ្ងៃនេះតទៅ។ ដើម្បីប្តូរយករង្វាន់ អ្នកអាចទៅកាន់ហាង Pedro សាខាផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ សាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខ និង សាខាព្រះសីហនុ ឥលូវនេះ ឬមកកាន់ទីស្នាក់ការក្រុមហ៊ុនប៉ិបស៊ីផ្ទាល់ក៏បាន។ អ្នកក៏អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 5% នៅ Pedro ដោយគ្រាន់តែបង្ហាញ Pepsi Rewards ID របស់អ្នកប៉ុណ្ណោះ។ ប្រញាប់ឡើង សន្សំពិន្ទុបានកាន់តែច្រើន ប្តូរយកទំនិញណាមួយនៅក្នុង Collection ថ្មីនេះបានឥឡូវនេះផងដែរ។

គួរបញ្ជាក់ដែរថា ការសហការគ្នារវាង Pedro និង Pepsi នេះ គឺជាការសហការដ៏ធំសម្បើមប្រចាំឆ្នាំ ២០២០ នេះ ដែលបានសម្ពោធចេញលក់ជាផ្លូវការ កាលពី ថ្ងៃទី១០ និង ទី១១ តុលាកន្លងទៅ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ។
ចំពោះការដាក់លក់ជាផ្លូវការនូវ Pedro X Pepsi Collection ថ្មីនេះ ក៏មានវត្តមាន កញ្ញា Jany Min និងលោក Sinora Roath ដែលជាតារាដ៏ល្បីនៅលើប្រព័ន្ធបណ្តាញសង្គម ក៏បានចូលរួមក្នុងការ unboxing នូវរូបរាងថ្មី ប្លែក ស្អាតដាច់ពីគេនេះដែរ ។

ចង់ឃើញឲ្យកាន់តែច្បាស់នូវរូបរាង និងម៉ូដថ្មីមួយនេះ អ្នកអាចអញ្ជើញទៅមើលផ្ទាល់នៅ ហាង Pedro គ្រប់សាខាទាំងអស់ និងលើអនឡាញដោយចូលទៅកាន់វេបសាយ [www.pedroshoes.com.kh/collections/pepsi-x-pedro]។
ប្រញាប់ឡើង! ទំនិញមានកំណត់ណា៎!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
· ហ្វេសប៊ុកផេក៖ pedroshoes
· លេខទូរស័ព្ទ៖ 069 215 777
· វិបសាយ ៖ www.pedroshoes.com.kh ៕





