ផ្លូវការ! កីឡាករវ័យ២៩ឆ្នាំរូបនេះ ចាកចេញពី Chelsea ទៅចូលរួមជាមួយក្រុមនៅលីគរុស្ស៊ី ក្នុងកិច្ចសន្យាខ្ចីជើង

//s9.kh1.co/0e/0e41d64bcd8ee99908af73150d2cdb89a880e621.jpg
កីទ្បា

 ១៦-តុលា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

កីឡាករ Victor Moses ចាកចេពី Chelsea ទៅចូលរួមជាមួយក្រុមនៅលីគរុស្ស៊ី ក្នុងកិច្ចសន្យាខ្ចីជើង

បរទេស៖ យោងតាមការបញ្ជាក់របស់ក្លិបតោខៀវ Chelsea កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានឲ្យដឹងថា ខ្សែបម្រើស្លាបស្ដាំ Victor Moses បានចាកចេញពីទឹកដី Stamford Bridge ផ្លាស់ទៅចូលរួមជាមួយក្លិប Spartak Moscow នៅលីគកំពូលរុស្ស៊ី ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Victor Moses
កីឡាករ Victor Moses

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Moses តែងត្រូវបានក្លិប Chelsea បញ្ជូនឲ្យក្រុមផ្សេងៗខ្ចីជើងជារឿយៗ។ ជាក់ស្ដែង កាលពីរដូវកាលមុន គេបានទៅលេងឲ្យក្រុម Inter Milan នៅលីគ Serie A ក្នុងកិច្ចសន្យាខ្ចីជើង ដោយបង្ហាញខ្លួនឲ្យក្លិបយក្សអ៊ីតាលីបានត្រឹម២០ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង។

កីឡាករ Victor Moses
កីឡាករ Victor Moses

គួររម្លឹកដែរថា Moses បានចែកផ្លូវជាមួយក្រុម Wigan មករួមរស់ជាមួយ​ Chelsea តាំងពីឆ្នាំ២០១២មកម្ល៉េះ។ រយៈពេល៨ឆ្នាំកន្លងមកនេះ គេធ្លាប់រួមចំណែកជួយក្រុមតោខៀវលើកពាន Premier League ១ដង ពាន FA Cup ១ដង និង ពាន Europa League ២ដង៕

ប្រភព goal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T