ផ្លូវការ! ជនជាតិកូរ៉េ ២រូបនឹងធ្វើជាអាជ្ញាកណ្តាលនៅ Chinese Super League ដោយសារមូលហេតុមួយនេះ

//s9.kh1.co/27/275782306a817f0846d700ba48410ebbff8e66a5.jpg
កីទ្បា

 ១៦-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាកណ្តាលជនជាតិកូរ៉េខាងត្បូងចំនួន ២ រូបនឹងត្រួតពិនិត្យការប្រកួតសំខាន់ៗមួយចំនួនក្នុងដំណាក់កាលទី ២ នៃការប្រកួតដណ្ដើមពានរង្វាន់ Chinese Super League

ប៉េកាំង៖ អាជ្ញាកណ្តាលជនជាតិកូរ៉េខាងត្បូងចំនួន ២ រូបនឹងត្រួតពិនិត្យការប្រកួតសំខាន់ៗមួយចំនួនក្នុងដំណាក់កាលទី ២ នៃការប្រកួតដណ្ដើមពានរង្វាន់ Chinese Super League (CSL) ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ ដែលត្រូវបានគេគិតថាជាការប៉ុនប៉ងរបស់សហព័ន្ធបាល់ទាត់ចិនដើម្បីជៀសវាងពាក្យដដែលៗ ដោយធ្លាប់មានភាពចម្រូងចម្រាសគ្នាក្នុងការដោះស្រាយវិវាទដែលកើតមានឡើងនៅដំណាក់កាលដំបូងនៃរដូវកាល CSL នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាកណ្តាលសញ្ជាតិកូរ៉េទាំងពីរគឺលោក Ko Hyung Jin និងលោក Kim Hee Gon ហើយបើយោងតាមរបាយការណ៍មួយចំនួននឹងត្រូវចំណាយប្រាក់ ៣,០០០ ដុល្លារសហរដ្ឋអាមេរិកសម្រាប់រាល់ការប្រកួតដែលពួកគេធ្វើ។

រូបតំណាង
រូបតំណាង

ក្រុមទាំង ១៦ ក្នុងក្របខណ្ឌ CSL ត្រូវបានចែកចេញជាពីរក្រុមក្នុងដំណាក់កាលទី ១ រវាងថ្ងៃទី ២២ ខែកក្កដាដល់ថ្ងៃទី ២៨ ខែកញ្ញាដោយលេងជាទម្រង់វិលជុំនៅ Dalian និង Suzhou រៀងៗខ្លួន។ ក្រុមខ្លាំងទាំងបួនមកពីក្រុមនីមួយៗក្នុងដំណាក់កាលទី ១ នឹងប្រមូលផ្តុំគ្នានៅទីក្រុង Suzhou ដើម្បីដណ្តើមយកតំណែងជើងឯកពីថ្ងៃទី ១៦ ខែតុលាដល់ថ្ងៃទី ១២ ខែវិច្ឆិកានេះ។

ទន្ទឹមនឹងនេះ ក្រុមដែលនៅសល់ចំនួន ៨ ក្រុមនឹងត្រូវលេងនៅ Dalian ។ ក្រុមដែលបានបញ្ចប់ក្នុងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវកាត់ចេញដោយផ្ទាល់ទៅលីគលំដាប់ទី ២ ខណៈក្រុមលេខ ២ នឹងត្រូវប្រកួតជម្រុះជាមួយក្រុមលេខមួយក្នុងលីគលំដាប់ទី ២  ដើម្បីឈានឡើងទៅលេខនៅលីគលំដាប់ទី ១៕

  លោក Ko Hyung Jin និងលោក Kim Hee Gon
  លោក Ko Hyung Jin និងលោក Kim Hee Gon
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T