អេស្ប៉ាញ៖ ក្រោយពេលដែលតារាឆ្នើម Ronaldinho សម្រេចចិត្តចាកចេញពីក្លិប Barcelona នៅក្នុងឆ្នាំ២០០៨ Lionel Messi បានក្លាយជាគ្រាប់ពេជ្យម្នាក់ដែលក្លិបមួយនេះឲ្យតម្លៃបំផុត។ ដោយឡែកថ្មីៗនេះមានដំណឹងបែកធ្លាយថាក្លិប Real Madrid ក៏ធ្លាប់បានដាក់សំណើទិញយករូបគេពី Barca ម្តងផងដែរប៉ុន្តែត្រូវបានកីឡាករវ័យ៣៣ឆ្នាំរូបនេះបដិសេធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងសៀវភៅ Grand Hotel Calciomercato របស់អ្នកកាសែតអ៊ីតាលី Gianluca Di Marzio ដែលទើបនឹងបោះពុម្ភផ្សាយកាលពីដើមខែតុលានេះបានឲ្យដឹងថាប្រធានក្លិប Real Madrid លោក Florentino Perez ធ្លាប់ដាក់សំណើទិញយក Messi ពីក្លិប Barcelona ក្នុងចំនួនទឹកប្រាក់ប្រមាណ២៥០លានអឺរ៉ូ (ឬប្រមាណ២៩៣លានដុល្លារ) កាលពីឆ្នាំ២០១៣ នៅពេលរូបគេមានវ័យ២៦ឆ្នាំ ប៉ុន្តែត្រូវបានតារាឆ្នើមរូបនេះបដិសេធ។

នៅក្នុងកំឡុងពេលនោះដែរ Messi បានធ្វើការឆ្លើយតបទៅនឹងសំណើមួយនេះជាមួយនឹងពាក្យចាក់ដោតមួយឃ្លាថា៖
កុំចំណាយពេលឥតប្រយោជន៍អី! ខ្ញុំមិនចាកចេញពី Barcelona ទៅលេងឲ្យ Real Madrid នោះទេ៕

ប្រភព៖ marca