ខណ្ឌ​​ដង្កោ៖ ​មន្ត្រី​សាលា​ក្រុង​ ប្រាប់​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ ទុក​​ចិត្ត​​លើ​​រាជ​​រដ្ឋា​​ភិ​បាល​​

//s9.kh1.co/28/28e027712bfba61f991e7ed4ccdd582cc7bd3a85.jpg
សង្គម

 ១៦-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មានការត្អូញត្អែរពីពលរដ្ឋដែលរស់នៅក្នុងបុរីជាដើមនាខណ្ឌដង្កោ បានបង្ហាញនូវក្តីកង្វល់ ខណៈប្រមូលសម្ភារៈបណ្តើរៗ​ដើម្បីជម្លៀសចេញពីផ្ទះសម្បែងដែលកំពុងលិចទឹក

ខណ្ឌ​ដង្កោ គឺ​ជា​ទី​ដែល​រង​ការ​ជន់​លិច​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​បណ្ដា​ខណ្ឌ​ផ្សេង​ៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​។ ទន្ទឹមនឹងនោះ នៅលើបណ្តាញសង្គម យើងឃើញមានការត្អូញត្អែរពីពលរដ្ឋដែលរស់នៅក្នុងបុរីជាដើមនាខណ្ឌដង្កោ បានបង្ហាញនូវក្តីកង្វល់ ខណៈប្រមូលសម្ភារៈបណ្តើរៗដើម្បីជម្លៀសចេញពីផ្ទះសម្បែងដែលកំពុងលិចទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តបនឹងការព្រួយបារម្ភខាងលើ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបង្ហាញនូវ​សុទិដ្ឋិនិយម​ថា៖ «សូមបងប្អូនទុកចិត្តលើរាជរដ្ឋាភិបាល។ មហន្តរាយទឹកជំនន់ មិនមានអ្នកណាចង់ឲ្យមានទេ។ អាជ្ញាធរយើង​បារម្ភ​រឿងអាយុជីវិត គិតគូរខ្លាំងរឿងជម្លៀសមនុស្ស ចំណែកការថែទាំ ការស្នាក់នៅដទៃទៀត គឺយើងរៀបចំរួចហើយ»។

ប្រាប់ខ្មែរឡូតនៅរសៀលថ្ងៃ ១៦តុលានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញខាងលើបន្ថែមថា មន្ត្រីសាលាក្រុង​បាន​រៀបចំតង់នៅ ៥ ទីតាំង សម្រាប់ទទួលពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌមួយនេះ។

លោកថា៖ «យើងបានត្រៀមលក្ខណៈរួចរាល់ ដោយបានរៀបចំតង់នៅទីទួលមានសុវត្ថិភាព ៥កន្លែង​សម្រាប់​បងប្អូន​ដែលផ្ទះរបស់គាត់លិចទឹកនៅខណ្ឌដង្កោ។ ក្នុងនោះរួមមានតង់ក្នុងបុរីពិភពថ្មីគួរស្រូវ២ តង់មុខផ្សារព្រែកជ្រៃ តង់នៅសង្កាត់សាក់សំពៅ សង្កាត់គងណយ និងសង្កាត់រលួស»។

លោក ភក្តី អះអាងថា៖ «អាជ្ញាធរនឹងធ្វើប្រតិបត្តិការជិះអូប័រចូលទៅក្នុងទីតាំងប៉ះពាល់ទាំងនោះ ដើម្បីជម្លៀស​ពលរដ្ឋរងគ្រោះទាំងអស់មកកាន់ទីទួលមានសុវត្ថិភាព។ ក្រៅពីនោះ យើងបានត្រៀម កន្លែងស្នាក់នៅ អាហារហូបចុក ថ្នាំសង្កូវ តាំងពីប៉ុន្មានថ្ងៃមុន»។

តបនឹងសំណួរដែលថា ទីតាំងខណ្ឌដង្កោកំពុងលិចទឹក ហេតុអីអាជ្ញាធរនៅតែបោះតង់ក្នុងខណ្ឌនោះដដែល? អ្នកនាំពាក្យរូបនេះបកស្រាយថា៖

«ខណ្ឌដង្កោរងគ្រោះមែន តែមិនមែនមានន័យថា គ្រប់កន្លែងសុទ្ធតែលិចទឹកទេ។ អ៊ឹចឹងទោះយើងបោះតង់​ក្នុង​ខណ្ឌ​ដង្កោ ក៏យើងត្រូវរកទីទួលមានសុវត្ថិភាពដែរ មិនមែនទៅបោះនៅជិតកន្លែងលិចទឹកទេ»។

ជាការកត់សម្គាល់ លោក ភក្តី ថា សាលាក្រុងនៅមិនទាន់អាចស្មានដឹងពីតួលេខតង់សរុបដើម្បីបំពេញតម្រូវការ​ជូនពលរដ្ឋរងគ្រោះដោយជំនន់នៅឡើយទេ។ តែលោកសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់ដែលរងគ្រោះដោយ​ទឹកលិច​សុទ្ធតែទទួលបានការជម្លៀស៕

ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ពលរដ្ឋរងគ្រោះដោយទឹកជំនន់
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T