យើងមិនអាចបញ្ឈប់ពេលវេលាបានទេ ហើយយើងក៏មិនគួរបណ្តោយឱ្យរូបសម្រស់របស់យើងបាត់បង់ទៅតាមវ័យនោះដែរ។ ថ្ងៃនេះយើងនឹងនាំសុភាពនារីទាំងអស់នូវវិធីសាស្ត្រដែលជួយឱ្យអ្នកទទួលបានភាពក្មេងជាងវ័យមកវិញ ដោយមិនចាំបាច់ចំណាយពេលយូរនោះឡើយ សូមអានវិធីសាស្ត្រទាំង១៣ខាងក្រោមនេះ៖

១. រោមចិញ្ចើម

បន្ថែមអាយុ៖ រោមចិញ្ចើមបែបដូចជាអ្នកលេងល្ខោន រោមចិញ្ចើមធ្លាក់ សាក់រោមចិញ្ចើម។

បន្ថយអាយុ៖ រោមចិញ្ចើមក្រាស់ ហើយគួរធ្វើយ៉ាងណាឱ្យរោមចិញ្ចើមមានពណ៌ដូចជាសក់ ឬពណ៌ចាស់ជាង។ អ្នកអាចវាយស្រមោលរោមចិញ្ចើម ល្អជាងការប្រើខ្មៅដៃគូស ព្រោះវានឹងមើលទៅដូចជាធម្មជាតិ និងភ្លឺរលោង។

រូបតំណាង

២. ផាត់មុខឱ្យមើលទៅភ្លឺថ្លា

បន្ថែមអាយុ៖ ការផាត់ម្សៅអាចធ្វើឱ្យស្បែករបស់អ្នកមើលទៅចាស់ ហើយក៏អាចធ្វើឱ្យមានកំណកនៅតាមស្នាមផ្នត់ តូចៗនៅលើមុខបាន។

បន្ថយអាយុ៖ ជម្រើសនៅក្នុងការផាត់មុខឱ្យមើលទៅភ្លឺថ្លានោះគឺរួមមាន ការផាត់ថ្ពាល់ ការប្រើស្រមោលភ្នែក ការប្រើ highlighters ជាដើម។

រូបតំណាង

៣. ប្រើម្សៅទ្រនាប់ស្រាលៗ

បន្ថែមអាយុ៖ ការប្រើម្សៅទ្រនាប់ក្រាស់ពេក នឹងធ្វើឱ្យជាតិម្សៅនោះចូលទៅក្នុងស្នាមផ្នត់តូចៗដែលនៅលើមុខ ពេល ដែលម្សៅចាប់ផ្តើមកក វានឹងធ្វើឱ្យមើលឃើញយ៉ាងច្បាស់។

បន្ថយអាយុ៖ ការប្រើម្សៅទ្រនាប់ស្រាលៗ នឹងធ្វើឱ្យពន្លឺដែលជាជះមកជួយឱ្យមុខមានភាពភ្លឺថ្លាពីខាងក្នុងទៅ ហើយ ភាពភ្លឺថ្លានោះ នឹងជួយឱ្យអ្នកមើលទៅក្មេង និងស្រស់ស្រាយ។

រូបតំំណាង

៤.​ ការផាត់ថ្ពាល់

បន្ថែមអាយុ៖ ការផាត់ថ្ពាល់ដោយប្រើពណ៌ចាស់នៅលើឆ្អឹងថ្ពាល់ ធ្វើឱ្យអ្នកមើលទៅថ្លៃថ្នូរក៏ពិតមែន តែវាក៏ធ្វើឱ្យអ្នកមើលទៅចាស់ផងដែរ។

បន្ថយអាយុ៖ ផាត់ថ្ពាល់ដោយប្រើពណ៌ស្រាល ឬភ្លឺភ្លែក អ្នកគួរព្យាយាមជ្រើសពណ៌ស្រមោលដែលមើលទៅភ្លឺថ្លាដូច ជាពណ៌ផ្កាឈូក ឬពណ៌ស្រាលណាមួយដែលអ្នកគិតថាសមជាមួយស្បែករបស់អ្នក ដោយផាត់វានៅលើថ្ពាល់តែម្តង។

រូបតំណាង

៥. ប្រើខ្មៅដៃពណ៌ត្នោត ល្អជាងពណ៌ខ្មៅ

បន្ថែមអាយុ៖ ការគូសត្រេភ្នែកដោយប្រើពណ៌ខ្មៅ អាចធ្វើឱ្យភ្នែករបស់អ្នកមើលឃើញសរសៃក្រហមបានយ៉ាងច្បាស់បើសិនជាអ្នកមាន ហើយពេលខ្លះក៏មើលទៅហាក់ដូចជាអ្នកកំពុងហត់នឿយខ្លាំងទៀតផង។

បន្ថយអាយុ៖ ជំនួសការប្រើខ្មៅដៃពណ៌ខ្មៅ ដោយការប្រើខ្មៅដៃពណ៌ត្នោត ឬពណ៌ខៀវចាស់វិញ ពណ៌នោះនឹងជួយឱ្យ ភ្នែករបស់អ្នកមើលទៅភ្លឺ ថែមទាំងអាចជួយលាក់បាំងអាយុពិតរបស់អ្នកបានទៀតផង។

រូបតំំណាង

៦. ពត់រោមភ្នែក ឬពាក់រោមភ្នែកដែលមានប្រវែងមិនវែងពេក មិនខ្លីពេក

បន្ថែមអាយុ៖ មិនពត់រោមភ្នែក ទោះជាអ្នកបានផាត់មុខរួចរាល់ក៏ដោយ។

បន្ថយអាយុ៖ អ្នកគួប្រើម៉ាស្ការ៉ា ដើម្បីពត់រោមភ្នែក ព្រោះវាអាចជួយឱ្យភ្នែករបស់អ្នកមើលទៅធំ និងក្មេងជាងវ័យ។

រូបតំណាង

៧. មូរសក់ និងលាបពណ៌សក់ឱ្យភ្លឺរលោង

បន្ថែមអាយុ៖ ធ្វើម៉ូតសក់រាបៗ និងមិនបានមូរសក់។

បន្ថយអាយុ៖ អ្នកគួរថែរក្សាសក់របស់អ្នកឱ្យមានពន្លឺ និងទន់រលោងជានិច្ច ដូចជាការលាបប្រេងសក់ ឬការប្រើហ្វូម ហើយចំពោះប្រវែងសក់ អ្នកអាចទុកវានៅក្រោមចង្ការ តែនៅលើស្មាបន្តិចនឹងកាន់តែធ្វើឱ្យមើលទៅក្មេងជាខ្លាំង។

រូបតំណាង

៨. ប្រើពណ៌ភ្លឺៗនៅតាមចំណុចសំខាន់នៅលើមុខ

បន្ថែមអាយុ៖ ស្នាមអាមច៍រុយ ស្នាមខ្មៅនៅក្រោមភ្នែក និងស្នាមអុជៗខ្មៅ។

បន្ថយអាយុ៖ បិទបាំងស្នាមខ្មៅទាំងនោះគឺមិនគ្រប់គ្រាន់នោះទេ អ្នកគួរប្រើម្សៅបំបាត់ស្នាមដែលមានពណ៌ស្រាលជាង ពណ៌ដែលអ្នកតែងតែប្រើមកផាត់នៅផ្នែកខាងៗនៃភ្នែក បបូរមាត់ ផ្នែកនៅក្រោមច្រមុះ និងចង្ការបន្ថែមទៀតទើបល្អ។

រូបតំណាង

៩. ពណ៌ភ្នែកភ្លឺសម្រាប់ត្របកភ្នែកខាងលើ

បន្ថែមអាយុ៖ ពណ៌នៅត្រេភ្នែកខាងក្រោម អាចធ្វើឱ្យអ្នកមើលទៅដូចជាមនុស្សដែលកំពុងហត់នឿយ។

បន្ថយអាយុ៖ ប្រើពណ៌ស្រមោលភ្លឺនៅជិតរោមភ្នែក ហើយប្រើពណ៌ស្រមោលពណ៌ចាស់នៅកន្ទុយភ្នែក។

រូបតំណាង

១០. ប្រើក្រែមលាបមាត់ដែលមើលទៅមានសំណើមជានិច្ច

បន្ថែមអាយុ៖ ក្រែមស្ងួត នឹងធ្វើឱ្យស្បែកមុខរបស់អ្នកមើលទៅស្ងួត ហើយក៏អាចធ្វើឱ្យមើលឃើញស្នាមផ្នត់នៅលើបបូរមាត់ទៀតផង។

បន្ថយអាយុ៖ ការប្រើក្រែមដែលធ្វើឱ្យបបូរមាត់ភ្លឺរលោង មានសំណើមនឹងជួយឱ្យទម្រង់មាត់របស់អ្នកមើលឃើញកាន់ តែច្បាស់។

រូបតំណាង

១១. មានតុល្យភាពនៅចន្លោះពណ៌ដាំដែង និងស្លេក

បន្ថែមអាយុ៖ ប្រើពណ៌ដាំដែងខ្លាំងពេក ឬធ្វើឱ្យស្បែកមានពណ៌ស្លេកពេក។

បន្ថយអាយុ៖ ពណ៌លឿងអាចធ្វើឱ្យស្បែករបស់អ្នកមើលទៅមានជីវិត និងធ្វើឱ្យក្មេង ដោយហេតុនេះហើយទើបស្ត្រី អាស៊ីច្រើន​តែមើលទៅក្មេងជាងស្ត្រីអឺរ៉ុប។

រូបតំណាង

១២. សក់ត្រង់

បន្ថែមអាយុ៖ សក់ខ្មៅមិនសក្តិសមនោះទេ សម្រាប់ស្បែកដែលមានពណ៌ចាស់។

បន្ថយអាយុ៖ ជ្រើសរើសពណ៌ថ្មីដោយអាស្រ័យលើពណ៌សក់ពីធម្មជាតិរបស់អ្នក អ្នកអាចជ្រើសរើសពណ៌ដែលភ្លឺជាង នោះពីរនៃពណ៌សក់ដែលអ្នកកំពុងមាន។

រូបតំណាង

១៣. ទឹកអប់ក្លិនទំពាំងបាយជូ

លោក Alan Hirsch ជាអគ្គនាយកនៃ Smell and Taste Treatment and Research Foundation (Chicago, IL) បាននិយាយថា​ «មនុស្សស្រីដែលចូលចិត្តប្រើទឹកអប់ ឬសាប៊ូដុសខ្លួនដែលធ្វើពីផ្លែទំពាំងបាយជូ តែងតែត្រូវអ្នក​ដទៃមើលមកឃើញថា ក្មេងជាងវ័យពិតរបស់ខ្លួនដល់ទៅ១០ឆ្នាំ»៕

រូបតំណាង

ប្រភព​​​៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ