លំហាត់ប្រាណគឺជាសកម្មភាពដែលមនុស្សគ្រប់គ្នាត្រូវធ្វើជាប្រចាំថ្ងៃ ដើម្បីទទួលបាន​នូវ​សុខភាពល្អ ពិសេសរាងកាយមាំមួន និងស្រស់សង្ហា។ ការហាត់ប្រាណមិនចំបាច់​ទាល់តែ​ចំណាយ​លុយ​​​​ទៅក្លឹប​ហាត់ប្រាណនោះទេ នៅផ្ទះក៏អ្នកអាចទទួលបានរាងកាយមាំមួន និងស្រស់​សង្ហារ​បានដែរ បើសិនជាអនុវត្តន៍ជាមួយនឹងក្បាច់ហាត់ប្រាណខាងក្រោម៖

១. អាវ៉ង់បែបទូទៅ ឬ Standard push up

ជួយដល់សាច់ដុំទ្រូង

មុនដំបូង​យើងត្រូវដាក់បាតដៃទាំងពីរផ្អាប់នឹងដី ឬផ្ទៃរាបស្មើរួចធ្វើការផ្តេកខ្លួនឱ្យតាម​ទិសដៅត្រង់ស្មើដោយយកចុងជើងទល់ដី។ បន្ទាប់មកប្រើប្រាស់កម្លាំងដៃបត់កែវដៃ90° រួចរុញដងខ្លួនទៅដី។ ជាចុងក្រោយ​ងើបឡើងក្នុងទម្រង់ទី1 ដោយប្រព្រឹត្តដដែល។

២. អាវ៉ង់បែបបញ្ឈជង្គង់ ឬ Modified push up

ជួយដល់សាច់ដុំទ្រូង

ក្បាច់នេះប្រើរបៀបមិនខុសពីក្បាច់ទី១នោះទេ ប៉ុន្តែគ្រាន់តែត្រូវបញ្ឈជង្គង់ទាំងពីរ​ទៅ​នឹងដី ឬផ្ទៃរាបស្មើ។

៣. អាវ៉ង់បែបទូលាយ ឬ Wide push up

ជួយដល់សាច់ដុំទ្រូង និងស្មា

ក្បាច់នេះប្រើរបៀបដូចក្បាច់បែបទូទៅ ( Standard push up) ដែរ ប៉ុន្តែត្រូវលាត​ដៃ​ទាំងពីរឱ្យធំទូលាយបន្តិច។

៤. អាវ៉ង់បែបចង្អៀត ឬ Narrow push up

ជួយដល់សាច់ដុំទ្រូង និងដើមដៃ

ក្បាច់នេះប្រើរបៀបដូចក្បាច់បែបទូលាយ (Wide push up) ដែរ ប៉ុន្តែត្រូវធ្វើឱ្យចន្លោះ​រវាងដៃទាំងពីរមានសភាពតូចជាងមុនបន្តិច។

៥. អាវ៉ង់បែបទម្លាក់ខ្លួន ឬ Decline push up

ជួយដល់សាច់ដុំទ្រូង និងស្មា

  ក្បាច់នេះប្រើរបៀបដូចក្បាច់បែបទូទៅ (Standard push up) ដែរ ប៉ុន្តែជើងទាំងពីរ​ត្រូវដាក់​លើកំណល់ដែលមានកម្ពស់ខ្ពស់ល្មម ពោលគឺឱ្យសមស្របជាមួយនឹងដង​ខ្លួន​របស់អ្នក។  

៦. អាវ៉ង់បែបលោត ឬ Plyometric

ជួយដល់សាច់ដុំទ្រូង

ក្បាច់នេះប្រើរបៀបដូចក្បាច់បែបទូទៅ (Standard push up) ដែរ ប៉ុន្តែគ្រាន់តែត្រូវបន្ថែម​ការលោតដូចនៅក្នុងរូបតែប៉ុណ្ណោះ។ សម្រាប់អ្នកទើបតែចាប់ផ្ដើម ឬកម្លាំងដៃនៅខ្សោយ សុំមិនណែនាំឱ្យហាត់ក្បាច់បែបនេះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ