ឥណ្ឌូណេស៊ីវ៉ាដាច់ហ្វីលីពីន ក្លាយជាប្រទេសឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍

//s9.kh1.co/a6/a68c3f1d9e1fc72734bdba8617df01f22b0cae6c.jpg
សង្គម

 ១៦-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ប្រទេសឥណ្ឌូណេស៊ី បានវ៉ាដាច់ប្រទេសហ្វីលីពីន ក្លាយជាប្រទេសមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីជាង៤,០០០ករណីបន្ថែមទៀត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ី បានវ៉ាដាច់ប្រទេសហ្វីលីពីន ក្លាយជាប្រទេសមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីជាង៤,០០០ករណីបន្ថែមទៀត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមតួលេខផ្លូវការណ៍ចំនួន ៤,៤១១ករណីកាលពីថ្ងៃម្សិលមិញ បានធ្វើឲ្យករណីឆ្លងសរុបក្នុងប្រទេសឥណ្ឌូណេស៊ីកើនដល់ ៣៤៩,១៦០ករណី ហើយមនុស្សចំនួន ១១២នាក់ ក៏បានស្លាប់ផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ១២,២៦៨នាក់។ ខណៈប្រទេសហ្វីលីពីនឯនោះវិញ បានកត់ត្រាករណីឆ្លងសរុបចំនួន ៣៤៨,៦៩៨ករណី និងស្លាប់ចំនួន៦,៤៩៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ដូចគ្នា។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អភិបាលក្រុងហ្សាការតាបានប្រកាសថា ទីក្រុងហ្សាការតាគួរតែលុបចោលនូវវិធានការបន្ធូរបន្ថយសាកល្បង ដែលគ្រោងនឹងធ្វើឡើងរយៈពេលសប្ដាហ៍ បន្ទាប់ពីមើលឃើញថាសន្ទុះនៃការឆ្លង ហាក់ធ្លាក់ចុះក្នុងរយៈសប្ដាហ៍ចុងក្រោយនេះ។

សូមបញ្ជាក់ផងដែរថា វិធានការរឹតបន្តឹងក្នុងប្រទេសនេះ គឺអនុញ្ញាតឲ្យនិយោជិត អាចធ្វើការពីផ្ទះបាន ខណៈភោគជនីយដ្ឋាន ត្រូវបានកំណត់ឲ្យទទួលអតិថិជនតែ៥០ភាគរយនៃចំនួនសរុបប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ពលរដ្ឋនៅប្រទេសឥណ្ឌូណេសុី
ពលរដ្ឋនៅប្រទេសឥណ្ឌូណេសុី
ពលរដ្ឋនៅប្រទេសឥណ្ឌូណេសុី
ពលរដ្ឋនៅប្រទេសឥណ្ឌូណេសុី
ពលរដ្ឋនៅប្រទេសឥណ្ឌូណេសុី
ពលរដ្ឋនៅប្រទេសឥណ្ឌូណេសុី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T