ភ្នំពេញ៖ ជំនន់ទឹកភ្លៀង ក្នុងឆ្នាំនេះ បានធ្វើឲ្យ មានផលវិបាកយ៉ាងធ្ងន់ធ្ងរ មិនថា មនុស្ស បរិស្ថាន របរការងារ រកស៊ីនានា ក៏ត្រូវជួបរឿងស្មុគស្មាញ ក្នុងរយៈពេលនេះផងដែរ ហើយអ្វីដែលសំខាន់ គឺពួកគាត់នឹងត្រូវផ្លាស់ប្តូរទីលំនៅ ទៅរកទីទួលសុវត្ថិភាព ក្នុងការរស់នៅសិន ទម្រាំតែទឹកជំនន់បានស្រកចុះវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះរាជធានីភ្នំពេញ និង ទីរួមខេត្តមួយចំនួន កំពុងតែរងគ្រោះខ្លាំង ដែលត្រូវការ ការជួយការពារ ពីសំណាក់កងកម្លាំង គ្រប់ជាន់ថ្នាក់ មកយកពួកគាត់ ចេញពីទឹក ដោយសារតែ គំហុកទឹកជំនន់ បានហូរហៀររឹតតែខ្លាំង ដែលវាជារឿងពិបាកមួយ សូម្បីតែដើរមកកាន់ទីខ្ពស់ ក៏មិនមែនជារឿងងាយស្រួលដែរ តម្រូវឲ្យកងកម្លាំង បានយកអូរប័រ និងទូក ទៅដឹកពួកគាត់ ឡើងលើគោក។
មិនតែប៉ុណ្ណោះ បើតាមសកម្មភាព ដែលគេបានឃើញ គឺបងប្អូនយើង មិនភ្លេចជាមួយនឹងសត្វចិញ្ចឹមរបស់ខ្លួននោះទេ បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកលំបិន ប៉ុណ្ណាក៏ដោយ ព្រោះថាសត្វទាំងអស់នោះ ក៏មានជីវិត ចង់រស់ដូចជា ពួកគាត់ដូចគ្នា។ ជាពិសេស ក្រុមបងៗកងកម្លាំង ក៏បានជួយយ៉ាងស្វិតស្វាញ ក្នុងការយកសត្វចិញ្ចឹមរបស់ពួកគាត់ មកឡើងលើអូប័រ ដើម្បីធ្វើដំណើរ ទៅរកទីសុវត្ថិភាពដូចគ្នាផងដែរ។
រូបភាពទាំងអស់នេះ ក៏អាចបញ្ជាក់បានថា បងប្អូនខ្មែរភាគច្រើន មានការស្រលាញ់សត្វចិញ្ចឹមរបស់ខ្លួនខ្លាំង មិនមែនស្រលាញ់តែពេលធម្មតា ឬសប្បាយនោះទេ សូម្បីតែពេលជួបបញ្ហា ក៏មិនបោះបង់ ឬទុកពួកវាចោលនោះដែរ៕
រូបភាពពី៖ កងពលតូចលេខ៧០ និងរូបភាពមួយចំនួន ពីហ្វេសប៊ុក













