ខ្សែប្រយុទ្ធវ័យក្មេងរបស់ប្រេស៊ីលមិនចង់ក្លាយជាអ្នកស្នងតំណែង Neymar នោះទេ

//s9.kh1.co/98/9806ecc5f89bb04ef72bec05ba0829262e3c136b.jpg
កីទ្បា

 ១៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធវ័យក្មេង ​Rodrygo ​បានអះអាងថារូបគេមិនចង់ក្លាយជា Neymar ​ថ្មី​នោះ​ទេ ​ដោយគាត់ចង់ក្លាយជាខ្លួនឯង ដោយ​បង្កើត​កំណត់ត្រា​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។

ខ្សែប្រយុទ្ធវ័យក្មេង ​Rodrygo ​បានអះអាងថារូបគេមិនចង់ក្លាយជា Neymar ​ថ្មី​នោះ​ទេ ​ដោយគាត់ចង់ក្លាយជាខ្លួនឯង ដោយ​បង្កើត​កំណត់ត្រា​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​កីឡាករ​វ័យ១៩ឆ្នាំខាងលើ ដែលកំពុងបម្រើអាជីពនៅក្លិប Real Madrid ​​បាន​ក្លាយ​ជា​កីឡាករ​លេចធ្លោ​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីលនាពេលបច្ចុប្បន្ននេះ។ ​អ្នក​វិភាគ​ជា​ច្រើន​បាន​មើល​ឃើញ​ថា ​អនាគត​របស់ Rodrygo ​អាចជាអ្នកស្នងតំណែងរបស់ Neymar ​ផងដែរ។ ​

ខ្សែប្រយុទ្ធវ័យក្មេង Rodrygo Goes និង Neymar Jr
ខ្សែប្រយុទ្ធវ័យក្មេង Rodrygo Goes និង Neymar Jr

ប៉ុន្តែសម្រាប់សាមីខ្លួនវិញ​បាន​យល់​ឃើញ​ថា​៖ “តាំង​ពី​ខ្ញុំ​ចាប់​អាជីព​​ជាមួយ​ក្រុម Santos មក ​ពួកគេ​បាន​ប្រៀប​ខ្ញុំ​ជា Neymar ​និង Robinho ថ្មីទៅហើយ។ ខ្ញុំ​តែងតែ​មាន​សម្ពាធ​ចំពោះរឿងមួយនេះ ហើយតែងតែនិយាយថាខ្ញុំចង់ក្លាយជា Rodrygo ​និង​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ខ្លួន​ឯង ជាឈ្មោះ​ខ្លួន​ឯង។ Neymar ​ជានិមិត្តរូប​របស់​កីឡាករ​ក្មេង​ៗ​គ្រប់​គ្នា​នៅ​ប្រេស៊ីល ​ប៉ុន្តែ​ខ្ញុំ​ចង់​ក្លាយ​ជា​ខ្លួន​ឯង​”៕

ខ្សែប្រយុទ្ធវ័យក្មេង Rodrygo Goes និង Neymar Jr
ខ្សែប្រយុទ្ធវ័យក្មេង Rodrygo Goes និង Neymar Jr

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T