Chelsea កំពុងប្រមាញ់យកខ្សែប្រយុទ្ធឆ្នើមរបស់ Juventus ខណៈគ្រូបង្វឹកថ្មីហាក់មើលរំលង

//s9.kh1.co/89/8999875cc1d2f9b7fa483f5220f8171e34ac5017.jpg
កីទ្បា

 ១៦-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រុមតោខៀវ Chelsea កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Paulo Dybala ចំពេលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះហាក់មិនមានជំហរច្បាស់លាស់នៅក្នុងក្រុម Juventus នោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Andrea Pirlo ។

យោងតាមរបាយការណ៍ពី ESPN បានឱ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែឃ្លាំមើលស្ថានភាពរបស់ Dybala យ៉ាងយកចិត្តទុកដាក់បំផុត បន្ទាប់ពីរូបគេហាក់មិនពេញចិត្តនឹងការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Pirlo នោះទេ ចំពេលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ក៏នឹងត្រូវបញ្ចប់នៅចុងរដូវកាល ២០២១-២២ ខាងមុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Paolo Dybala
ខ្សែប្រយុទ្ធ Paolo Dybala

រំលឹកផងដែរថា ក្រុមសេះបង្កង់ Juventus ធ្លាប់បានត្រៀមខ្លួនដើម្បីលក់ Dybala កំឡុងពេលទីផ្សារដោះដូរកីឡាករដែលទើបតែបញ្ចប់នាថ្មីៗកន្លងទៅ ប៉ុន្តែពួកគេមិនបានទទួលការផ្តល់ជូនសមរម្យណាមួយនោះទេ។ នៅរដូវកាលនេះ Dybala នៅមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតណាមួយនៅឡើយទេសម្រាប់ក្រុមសេះបង្កង់ Juventus

ខ្សែប្រយុទ្ធ Paolo Dybala
ខ្សែប្រយុទ្ធ Paolo Dybala

យ៉ាងណាមិញ តាមការវិភាគគេយល់ថាគ្រូបង្វឹកថ្មីលោក Andrea Pirlo កំពុងសំលឹងមើលខ្សែប្រយុទ្ធថ្មីក្នុងដៃដើម្បីដាក់ឱ្យលេងជំនួស Dybala វិញ។ ហើយដោយមើលឃើញពីឱកាសអំណោយផលទាំងនេះ ក្លិបតោខៀវ Chelsea កំពុងពិចារណាដាក់ដេញថ្លៃយក Dybala មកកាន់ទឹកដី Premier Leauge ម្តងទៀត ហើយពួកគេក៏កំពុងតាមដានយ៉ាងជិតដិតចំពោះស្ថានភាពបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះនៅក្រុម Juventus ផងដែរ៕

ប្រភពSportskeeda

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T