ប្រភេទនៃ​ទំនាក់​ទំនង​ទាំង​៤​ប្រភេទ ដែ​ល​អ្នក​គួរតែមាន​ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ

//s9.kh1.co/e6/e6e2f10b9b36b131b6c71ed1ae9a202e1d01f16f.jpg
យល់ដឹង

 ០៩-មិថុនា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ដើម្បី​អាច​ទទួលបាន​ជោគជ័យ​ អ្នក​គួ​រតែស្វែងយល់​ពីប្រភេទនៃ​ទំនាក់ទំនង​ទាំង​៤ នេះ​ ហើយ​រៀនក្នុង​ការ​គ្រប់​គ្រង​វា​កុំ​ឲ្យ​មាន​ឥទ្ធិពល​មកលើ​ភាព​ជោគជ័យ​របស់អ្នក​បាន។

អាជីវកម្ម​៖ ជំនាញ​ក្នុង​ការ​ទំនាក់ទំនង ដែល​មាន​ក្នុងជីវិត ​​អ្នក​អាច​ជួយជម្រុញ​​ឲ្យ អាជីវកម្ម​អ្នក​​ឆ្ពោះ​ ទៅ​កាន់​ភាព​ជោគជ័យ ​មួយ​កម្រិត​ទៀតបាន ​ស្របពេល​ជាមួយ​គ្នា​នោះ ​វា​​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​បញ្ចប់​ នៅ​ភាព​ជា​សហគ្រិន​​របស់​អ្នក ​ទាំង​ស្រុង ​ក្នុង​ពេល​តែ​មួយ​បានផងដែរ​​។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​រឿយ​ៗ​ផល​លំបាក ​ដែល​កើត​មាន​ឡើង ​ក្នុង​អាជីវ​កម្ម​របស់​យើង​ នឹង​បរិបទ​នៃ​ការ​រស់​នៅ ​របស់​យើង​ម្នាក់ៗនឹង ​ធ្វើ​ឲ្យ​មាន​នៅ​ការ​តភ្ជាប់​គ្នា ​ជាមួយ​នឹង​ទំនាក់ទំនង ​ក្នុង​ការ​រស់​នៅ របស់​យើងដូចគ្នា​ដែរ​។ តែ​មនុស្សភាគច្រើន ​បាន​មើល​រំលង​ នៅ​បញ្ហាមួយ​ចំនួន ​​ដែលបាន​​កើតមានឡើង ​នៅ​ខាង​មុខ​​​។

យ៉ាង​ណា​មិញ ​ក្នុង​ដំណើរ​នៃជីវិត​របស់​យើង ក៏តែង​តែ​​មាន ​នៅ​ប្រភេទ​ទំនាក់ទំនង​ដែល ​ខុស​ៗគ្នា​ជា​ច្រើន ​ហើយ​វា​ក៏​មាន​ឥទ្ធិពល ​លើ​កម្រិត​នៃ​ភាព​ជោគជ័យ ​ក្នុង​មុខ​ជំនួញ ​របស់​អ្នក​ផងដែ​រ។ ដើម្បី​បង្កើ​ត ភាព​ជោគជ័យ​ អ្នក​ត្រូវ​តែ​យល់​ពី​ភាពខុស​គ្នា ​នៃ​ទំនាក់​ទំនង​មួយ​ចំនួន​នេះ ហើយ​រៀន​​គ្រប់​គ្រង​​​វា​ ក្នុង​ករណី​​ដែល​អាច មាន​ឧបសគ្គកើត​ឡើង​ នៅពេល​ក្រោយ​។

ខាងក្រោម​នេះ​គឺជា ​ប្រភេទនៃទំនាក់ទំនង​ដែល​ខុសៗគ្នា ​ទាំង​៤​ប្រភេទ ដែល​អាចមាន​ចំណុច​វិជ្ជាមាន និង​អវិជ្ជមាន លើ​អាជីវកម្ម​របស់​អ្នក​បាន​៖  

១. ទំនាក់​ទំនង​បែប​រ៉ូ​មែន​ទិក​

រូបតំណាង
រូបតំណាង

នេះ​អាច​ថា​មិនមែន​ជា ​ប្រភេទនៃ​ទំនាក់​ទំនង​ដែល ​សំខាន់​បំផុតនោះទេ​ វា​អាច​ទាក់ទង​នឹង ​អាជីវកម្ម​របស់​អ្នក​ ប៉ុន្តែវាគឺជាផ្នែកមួយ ដែលមានឥទ្ធិពលខ្លាំង បំផុតទៅលើអាកប្បកិរិយា និងផ្នត់គំនិតរបស់អ្នក។ យើង​ម្នាក់ៗតែង​ចង់ ​ចំណាយពេល​រស់​នៅ ​ឲ្យបាន​យូរអង្វែង ​ជាមួយ​នឹង​មនុស្ស​ ដែល​យើង​ស្រលាញ់​។ វាចាំបាច់ក្នុង ការជ្រើសរើសដៃគូស្នេហា ដែលយល់ពីអ្នក ក៏​ដូច​ជា​យល់ពីអត្ថន័យ នៃការរស់​នៅក្នុ​ងភាព​ជា​សហគ្រិន។ ជីវិតរបស់សហគ្រិនគឺ មិនមែនសម្រាប់ មនុស្សគ្រប់គ្នាទេ ។ ប្រសិនបើអ្នកនៅជាមួយនរណាម្នាក់ ដែលមិនយល់ពីវា​នោះ​  អាកប្បកិរិយារបស់ពួកគេ ​អាចជះឥទ្ធិពល ដល់ពេលវេលាដែល អ្នកចំណាយក្នុងអាជីវកម្មរបស់អ្នក។

២. មិត្តភាព

រូបតំណាង
រូបតំណាង

មិត្តល្អគាំទ្រអ្នកនិង ជួយជំរុញអ្នកឆ្ពោះទៅរក គោលដៅរបស់អ្នកបាន។ មិត្តអាក្រក់ព្យាយាមទាញ អ្នកឲ្យមក​ក្រោម ​ឬ​ស្មើរ​នឹង​កម្រិត របស់ពួកគេ។ អ្នកគួរ​តែ​ខិតខំ ឆ្ពោះទៅមុខ ហើយសម្លឹងរកទំនាក់ទំនង ជាមួយសហគ្រិន ដែលមានគំនិតដូចគ្នា។ ទាំងនោះគឺជា ប្រភេទមិត្តភក្តិដែលនឹងជួយឱ្យ អាជីវកម្មរបស់អ្នករីកចម្រើន។ អ្នក​មិន​គួរ​មាន​ភាព​ជឿជាក់ ​ពេកនោះ​ទេ បើ​ទោះបីជា​មិត្ត​ភក្តិ​នោះ ​អ្នកធ្លាប់​បាន​​ស្គាល់ ក្នុង​រយៈពេល​​យូរ​ និង​ច្បាស់​យ៉ាងណាក៏ដោយ។

៣. ភាពជាដៃគូអាជីវកម្ម

រូបតំណាង
រូបតំណាង

Dave Ramsey ដែល​ជា​បុគ្គល​ដ៏ ល្បីល្បាញមួយ​រូប ធ្លាប់បាននិយាយថា“នាវាតែមួយគត់ដែលនឹង ​មិនអាច​​ធ្វើ​ឲ្យ​ទូកមាន ​ចលនាបាន គឺជាភាពជាដៃគូ” ។ គាត់ក៏​ជាបុគ្គល​មួយ​រូប ដែល​ប្រកាន់​ខ្ជាប់ខ្ជួន ក្នុងការមិនចូល ក្នុងភាពជាដៃគូអាជីវកម្ម ជាមួយ​អ្នក​ណា​ឡើយ ​ព្រោះគាត់​យល់​ថា​វាពិបាករក្សា។ ជារួមភាពជាដៃគូមួយ គឺតម្រូវឱ្យមាន ភាព​ច្បាស់លាស់​ ស្មោះត្រង់ ការប្រាស្រ័យទាក់ទង និងកត្តាជាច្រើនទៀត ដើម្បីឱ្យវាដំណើរការ ទៅ​បាន​យូរអង្វែង។ ដូចគ្នានឹងមិត្ត របស់អ្នកដែរ អ្នកត្រូវតែមានយុទ្ធសាស្ត្រ និងប្រើប្រាស់​នៅភាពអត់ធ្មត់ខ្លាំង នៅពេលបង្កើតភាពជាដៃគូ។  អ្នកត្រូវតែសិក្សា​ និង​ស្រាវជ្រាវពី​បុគ្គលម្នាក់​នោះ ឲ្យ​បាន​ច្បាស់​លាស់ ​បើ​ទោះបីជាអ្នកស្គាល់ពួកគេក៏ដោយ។ 

៤. អ្នកគាំទ្រ​ និង​អតិថិជន

រូបតំណាង
រូបតំណាង

ប្រភេទទំនាក់ទំនងចុងក្រោយគឺ ជាទំនាក់ទំនងមួយ ដែលនឹងរីកចម្រើន តាមពេលវេលា ប៉ុន្តែក៏​សំខាន់ផងដែរ។ នៅពេលអ្នកបង្កើតតម្លៃ នៅក្នុងទីផ្សាររបស់អ្នក ពាក្យ​សំដី​របស់​អ្នក​ក៏​ចាប់​ផ្តើម ​មាន​ទីផ្សារ​និង​រីកចម្រើន​ផងដែរ​។ ការតស៊ូដ៏ធំមួយដែល អ្នកនឹងប្រឈមមុខគឺ ពេលវេលា។ អ្នកគាំទ្រ / អ្នកតាមដាន និងអតិថិជន របស់អ្នកគឺពួកគេ​ទាម​ទារ​ នៅ​ពេលវេលារបស់អ្នក ឱ្យបានច្រើន ដើម្បីឆ្លើយសំណួររបស់ពួកគេ ។ នៅពេលដែល ​អ្នក​អាច​ដោះស្រាយ ​នៅ​បញ្ហា​របស់​ពួកគេ បាន​កាន់​តែ​ច្រើន​ ក្រុមហ៊ុន​អ្នកក៏​កាន់​តែល្បី​ហើយ​ មនុស្ស​ទាំងឡាយ​នឹង​ចាំ​មើល​បំណាំ​របស់ ​អ្នក​ដូច​គ្នា​ដែរ នេះ​គឺ​វា​មាន​ទាំង​ចំណុច​ល្អ​ និង​អាក្រក់​។  

មានទំនាក់ទំនង ជាច្រើនប្រភេទទៀត ​ដែល​អាច​កើត​មាន​ នៅក្នុងជីវិតរបស់អ្នក។ គន្លឹះសំខាន់​នោះគឺ ព្យាយាម​ស្វែងយល់​ពី ទំនាក់​ទំនឹង​ទាំង​នោះ​ ហើយ​គ្រប់​គ្រង​វា កុំ​ឲ្យ​មាន​ឥទ្ធិពល​ ជា​អវិជ្ជមាន​មកលើ​ អាជីវកម្ម​របស់​អ្នកបាន​​។ ទំនាក់​ទំនង​របស់ ​អ្នក​អាចជួយ​ឲ្យ​អ្នកលូតលាស់ និង​ជោគជ័យ​លើ​អាជីវកម្ម​អ្នក​បាន​​។ ហើយ​អ្នកក៏​ជា​បុគ្គល​មួយ​រូប​ដែល ​អាច​កំណត់​ពី​ឥទ្ធិពល នៃ​ទំនាក់ទំនង​នីមួយៗនោះ​។​ ត្រូវមាន​ភាព​វៃឆ្លាត អំពីជម្រើសរបស់អ្នក៕  

ប្រភព៖ entrepreneurbetterhealth

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T