មិនសរសើរមិនបាន! Lewandowski ស៊ុត២ Assist ១ ជួយឲ្យប៉ូឡូញយកឈ្នះបូស៊្នី ៣-០ យប់មិញ (មានវីដេអូ)

//s9.kh1.co/e1/e197789f81f47f0328baac9fc876ca3797d4fcae.jpg
កីទ្បា

 ១៥-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប៉ូឡូញ ឡើងឈរកំពូលតារាងពូល A1 ក្រោយយកឈ្នះ បូស៊្នី៣-០ ក្នុងពានរង្វាន់ Nations League យប់មិញ

បរទេស៖ នៅក្នុងការប្រកួតជុំទី៤នៃពូល A1 ពានរង្វាន់ UEFA Nations League យប់មិញនេះ ក្រុមជម្រើសជាតិប៉ូឡូញ បានវ៉ាដាច់ពិន្ទុអ៊ីតាលី និងហូឡង់ឡើងឈរកំពូលតារាង ក្រោយយកឈ្នះបូស្ន៊ីដោយលទ្ធផល៣ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

កំពូលខ្សែប្រយុទ្ធ Robert Lewandowski រកបានគ្រាប់ទី៦៣របស់ខ្លួនឲ្យប៉ូឡូញ ក្រោយស៊ុតបាន២គ្រាប់ម្នាក់ឯងយប់មិញ។ មិនត្រឹមតែប៉ុណ្ណោះ មួយគ្រាប់ទៀតរបស់ប៉ូឡូញក៏ជាគុណសម្បត្តិរបស់តារាវ័យ៣២ឆ្នាំរូបនេះផងដែរ ពោលគឺរូបគេជាអ្នកបោះបាល់ឲ្យកីឡាករ Karol Linetty តែតបញ្ចូលទី។ 

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

គួរបញ្ជាក់ដែរថានៅក្នុងការបង្ហាញខ្លួន១០ប្រកួតចុងក្រោយឲ្យប៉ូឡូញកីឡាករ Robert Lewandowski រកបាន៨គ្រាប់ និងរកបាន១០០គ្រាប់ ក្នុងការបង្ហាញខ្លួន៩៩ប្រកួតចុងក្រោយឲ្យក្លិប Bayern Munich

វីដេអូសង្ខេបនៃការប្រកួត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T