១គ្រាប់របស់ Griezmann អ្នកចាំទីបានត្រឹមឈរមើល! បារាំង យកឈ្នះ ក្រូអាត ២-១ នៅពាន Nation League យប់មិញនេះ (មានវីដេអូ)

//s9.kh1.co/e5/e514e241f5d744df01c0f83e2ca7c3ef5c9cc67b.jpg
កីទ្បា

 ១៥-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បារាំង យកឈ្នះ ក្រូអាត ២-១ នៅពាន Nation League

បរទេស៖ ក្រុមមាន់គកបារាំង បានរក្សាភាពមិនដែលចាញ់របស់ខ្លួន នៅក្នុងពូល A3 ព្រឹត្តការណ៍ Nation League ក្រោយពីបន្តយកឈ្នះក្រុមក្រូអាតសាជាថ្មីម្ដងទៀតនៅជុំទី៤ កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ  ដោយលទ្ធផល ២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គិតត្រឹមតង់ទី១ មានគ្រាប់បាល់កើតឡើងតែ១គ្រាប់ប៉ុណ្ណោះ ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងកីឡាករ Antoine Griezmann នៅនាទីទី៨។ លុះឈានចូលដល់តង់ទី២ នាទីទី៦៤ក្រុមជើងឯករង World Cup ឆ្នាំ២០១៨ ក្រូអាត បានវាយបកតាមស្មើ តាមរយៈការបញ្ចប់ទីរបស់ម្ចាស់អាវលេខ១៣ កីឡាករ Nikola Vlasic

  កីឡាករ Antoine Griezmann
  កីឡាករ Antoine Griezmann

យ៉ាងណាមិញ បារាំងមិនបានបណ្ដោយឲ្យការប្រកួតនេះ បញ្ចប់ទៅដោយលទ្ធផលស្មើនោះទេ ជាក់ស្ដែងការប្រកួតអូសបន្លាយដល់ត្រឹមនាទីទី៧៩ ខ្សែប្រយុទ្ធ Kylian Mbappe បានបន្ថែមគ្រាប់ទី២ ធានា៣ពិន្ទុសម្រាប់ក្រុមមាន់គក ក្នុងការប្រកួតនេះតែម្ដង។

Mbappe ពាក់លេខ១០
Mbappe ពាក់លេខ១០

តាមយរយៈលទ្ធផល ខាងលើ ក្រុមបារាំងនៅតែបន្តឈរលេខ២ ក្នុងពូលដោយ៤ប្រកួតកន្លងទៅរកបាន១០ពិន្ទុ ស្មើគ្នាជាមួយក្រុមកំពូលតារាងព័រទុយកាល់ ដែលយកឈ្នះក្រុមស៊ុតអែត ៣-០ កាលពីយប់មិញដែរនោះ ខណៈក្រុមក្រូអាតនៅបន្តឈរលេខ៣ មាន៣ពិន្ទុ។

https://s9.kh1.co/__image/w=646,h=276,q=100/63/6357786566149239d72e13e7e3d2f7efd16c8c5b.png

គួរឲ្យដឹងដែរថា ១គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី១៦ហើយរបស់ Mbappe ក្នុងចំណោមការបង្ហាញខ្លួនចំនួន៣៧ប្រកួត ចាប់តាំងពីជាប់ជម្រើសជាតិបារាំងឈុតធំ កាលពីខែមីនា ឆ្នាំ២០១៧មក៕

បើចង់ឃើញការស៊ុតបញ្ចូលទីជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T