គ្រាប់ទី៣ Jota អូសស៊ុតអេមណាស់! ព័រទុយកាល់រកបាន៣ពិន្ទុក្រោយឈ្នះស៊ុយអែត៣-០ យប់មិញ (មានវីដេអូ)

//s9.kh1.co/c6/c656d8f782e029c3fc2c459add59f44610c17850.jpg
កីទ្បា

 ១៥-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខ្សែ​ប្រយុទ្ធ Diogo Jota របស់ក្លិប Liverpool រកបានពីរគ្រាប់ម្នាក់ឯងជួយឲ្យព័រទុយកាល់យកឈ្នះស៊ុយអែត ៣-០ យប់មិញ

បរទេស៖ បើទោះបីជាគ្មានវត្តមានប្រធានក្រុមឆ្នើម Cristiano Ronaldo ក៏ពិតមែន ប៉ុន្តែក្រុមជម្រើសជាតិព័រទុយកាល់នៅតែធ្វើបានល្អក្នុងការប្រកួតពានរង្វាន់ UEFA Nations League វគ្គចែកពូលជុំទី៤យប់មិញនេះ ពោលគឺបានយកឈ្នះជម្រើសជាតិស៊ុយអែតដោយលទ្ធផល៣ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ជម្រើសជាតិព័រទុយកាល់
ក្រុមកីឡាកររបស់ជម្រើសជាតិព័រទុយកាល់

ក្នុងនោះដែរខ្សែបម្រើរបស់ក្លិប Manchester City គឺកីឡាករ Bernardo Silva ជាអ្នករកគ្រាប់បើកឆាកឲ្យព័រទុយកាល់នៅនាទីទី២១។ ក្រោយមកនៅនាទីទី៤៤ និង ៧២ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិបហង្សក្រហម Liverpool គឺកីឡាករ Diogo Jota បន្ថែមបានពីរគ្រាប់ទៀត ជួយឲ្យព័រទុយកាល់លត់ស៊ុយអែត៣ទល់នឹង០។ 

  កីឡាករ Bernardo Silva
  កីឡាករ Bernardo Silva
  កីឡាករ Diogo Jota
  កីឡាករ Diogo Jota

យោងតាមលទ្ធផលនេះព័រទុយកាល់បន្តឈរនៅកំពូលតារាងជាបណ្តោះអាសន្ន មាន១០ពិន្ទុស្មើនឹងជម្រើសជាតិបារាំងដែលទើបនឹងឈ្នះក្រូអាតដោយលទ្ធផល១ទល់នឹង២កាលពីយប់មិញដែរនោះ៕

វីដេអូសង្ខេបនៃការប្រកួត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T