ដឹង​អត់ថា ភេសជ្ជៈកំប៉ុង​ដែលអ្នក​ពិសារ​រាល់​ថ្ងៃ មាន​ផល​​ប៉ះ​ពាល់​​ជាង ១០មុខ ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្លាប់​?​

//s9.kh1.co/8c/8c583b01e74cdb3436f24967a7f3356614d9b67a.jpg
នារី

 ១៥-តុលា-២០២០ ១១ព្រឹក · ៥ ឆ្នាំមុន

យើងគ្រាន់តែ​ដឹងថាភេសជ្ជៈកំប៉ុងទាំងអស់នោះ ញ៉ាំចូលទៅគឺរសជាតិផ្អែមឆ្ងាញ់ និងមានកម្លាំងជាដើម។ ផ្ទុយមកវិញ យើង​មិន​បាន​​ដឹងពីផលប៉ះពាល់របស់ភេសជ្ជៈកំប៉ុងទាំងនោះឡើយ

ភេជ្ជៈកំប៉ុងគឺជាភេសជ្ជៈដ៏ពេញនិយមមួយរបស់មនុស្សនាពេលបច្ចុប្បន្ន ជាពិសេសគឺយុវវ័យតែម្ដង។ យើងគ្រាន់តែ​ដឹងថាភេសជ្ជៈកំប៉ុងទាំងអស់នោះ ញ៉ាំចូលទៅគឺរសជាតិផ្អែមឆ្ងាញ់ និងមានកម្លាំងជាដើម។ ផ្ទុយមកវិញ យើងមិនបាន​ដឹងពីផលប៉ះពាល់របស់ភេសជ្ជៈកំប៉ុងទាំងនោះឡើយ ព្រោះក្នុងភេសជ្ជៈទាំងអស់នោះ មានផ្ទុកទៅ​ដោយ​​ជាតិស្ករ និង​សារធាតុគីមីជាច្រើនប្រភេទដែលមាននៅក្នុងកំប៉ុង ពិសេសគឺសារធាតុគីមីដែលដាក់​ដើម្បីរក្សា​គុណភាព​ផលិតផល​ឱ្យ​នៅល្អ។ ដូច្នេះថ្ងៃនេះ យើងសូមបង្ហាញនូវផលប៉ះពាលមួយចំនួនដែលបណ្ដាលមកពីការញ៉ាំភេសជ្ជៈ​កំប៉ុងគ្រប់​ប្រភេទ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

១. កើតជំងឺធាត់

២. កើតជំងឺមហារីក

៣. សរីរាង្គខាងក្នុងសឹករិចរឹល

៤. ឡើងជាតិអាស៊ីត

៥. ខ្លាញ់រុំសរសៃរឈាម និងបេះដូងធ្វើឱ្យចរន្តឈាមរត់មិនបានល្អ

៦. លើសជាតិស្ករក្នុងរាងកាយ

៧. គេងមិនលក់

៨. ខ្សោយបញ្ញា

៩. មិនរហ័សរហួស

១០. កើតជំងឺពុកឆ្អឹង

១១. កើតជំងឺទឹកនោមផ្អែម

១២. ធ្វើឱ្យយើងអស់កម្លាំង ហើយប្រការនេះគឺទាមទារឱ្យយើងញ៉ាំវាជាប្រចាំទើបមានកម្លាំងឡើងវិញ ជាហេតុ​ធ្វើ​ឱ្យយើង​ញៀនចង់ញ៉ាំជារឿងរាល់ថ្ងៃ។

ទាំងអស់នេះគឺជាផលប៉ះពាល់សុខភាពមួយចំនួនពីភេសជ្ជៈកំប៉ុងគ្រប់ប្រភេទ ព្រោះថានៅក្នុងភេសជ្ជកំប៉ុង​មានផ្ទុក​ជាតិ​ស្ករពី ៥ទៅ ៦ស្លាបព្រាកាហ្វេឯណោះ ដែលជាហេតុធ្វើឱ្យសារពាង្គកាយរបស់យើងទទួលរងនូវជាតិស្ករដ៏ច្រើន។  សង្ឃឹមថាមិត្តអ្នកអាននឹងពិចារណា ក៏ដូចជាកាត់បន្ថយការញ៉ាំភេសជ្ជៈកំប៉ុង ដើម្បីសុខភាព៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T