កងឆ្មាំឆ្នេរសមុទ្រសិង្ហបុរី ចាប់បុរស​ឥណ្ឌូនេស៊ី ៤ នាក់ ក្រោយ​​ពួក​គេ​​ព្យាយាម​លោត​ចេញ​ពី​ទូក​ដើម្បី​​​ឆ្លង​​ដែន​​ចូល​​​

//s9.kh1.co/81/81b12f142c4a24926c78b6b7b23d8730ec5408e6.jpg
សង្គម

 ១៥-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសទាំងនោះ​បានលោត​ចេញពីទូកដែលមិនមានលេខសម្គាល់ចូល​ទៅក្នុងទឹកនៅជិត​ដែនដី Tuas Reclaimed Land មុនពេល​ហែលទឹកឆ្ពោះទៅច្រាំង

សិង្ហបុរី៖ កងកំលាំងប៉ូលីសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារទី ១៣ ខែតុលាថា បុរសជនជាតិឥណ្ឌូនេស៊ី ៤ នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទលួចឆ្លងដែនចូលប្រទេសសិង្ហបុរី​ដោយខុស​ច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសទាំងនេះត្រូវបានរកឃើញដំបូងនៅដែនដី Tuas Reclaimed Land នៅម៉ោងប្រហែល ៨ និង ៣០ នាទី​យប់​ថ្ងៃទី​ ៩ ខែតុលាដោយប៉ូលីសឆ្មាំឆ្នេរសមុទ្រតាមរយៈប្រព័ន្ធឃ្លាំមើល។ ក្រុមអាជ្ញាធរបាននិយាយថា បុរសទាំងនោះ​បានលោត​ចេញពីទូកដែលមិនមានលេខសម្គាល់ចូល​ទៅក្នុងទឹកនៅជិត​ដែនដី Tuas Reclaimed Land មុនពេល​ហែលទឹកឆ្ពោះទៅច្រាំង។ បុរសទាំងនោះត្រូវបានចាប់ខ្លួនក្នុងរយៈពេលប្រាំម៉ោងគិតចាប់ពីពេលរកឃើញ។

រូបដែលថតបានដោយប្រព័ន្ធឃ្លាំមើល
រូបដែលថតបានដោយប្រព័ន្ធឃ្លាំមើល

ពួកគេទាំងបួននាក់ត្រូវបានចោទប្រកាន់នៅតុលាការកាលពីថ្ងៃទី ១០ ខែតុលា ពីបទឆ្លងដែនចូលប្រទេស​សិង្ហបុរីដោយ​ខុសច្បាប់​ដែលអនុវត្តទោសអោយជាប់ពន្ធនាគាររហូតដល់ ៦ ខែ។ ប៉ូលីសបាននិយាយថា ជនសង្ស័យត្រូវបាន​ប្រគល់ទៅអោយអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យដើម្បីស៊ើបអង្កេតបន្ថែម។

មេបញ្ជាការកងឆ្មាំឆ្នេរសមុទ្រ និងជាជំនួយការស្នងការជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលលោក Cheang Keng Keong បានមានប្រសាសន៍ថា៖ “ ការប្រុងប្រយ័ត្នរបស់មន្រ្តី និងក្រុមការងារដែលជាលទ្ធផល​នៃការចាប់ខ្លួន​យ៉ាង​ឆាប់រហ័ស គឺគួរអោយសរសើរណាស់។

អាជ្ញាធរអះអាងថា មន្រ្តីឆ្មាំឆ្នេរសមុទ្រនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស​ទាំងនោះដើម្បី​ការពារដែនទឹក និងព្រំដែនសមុទ្ររបស់យើងប្រឆាំងនឹងការគម្រាមកំហែងឧក្រិដ្ឋកម្ម និងសន្តិសុខរួម​ទាំង​ការឆ្លងដែនចូល និងការចាកចេញដោយគ្មានការអនុញ្ញាតពីប្រទេសសិង្ហបុរី៕

រូបដែលថតបានដោយប្រព័ន្ធឃ្លាំមើល
រូបដែលថតបានដោយប្រព័ន្ធឃ្លាំមើល
Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T