អង់គ្លេស៖ ជឿជាក់ថាប្រិយមិត្តអ្នកអានមួយចំនួន ដែលជាអ្នកគាំទ្រខ្សែភាពយន្ដបរទេស ប្រាកដជាបានទស្សនារួចមកហើយ នូវខ្សែភាពយន្ដបែបភ័យរន្ធត់ចំណងជើងថា IT ដែលមានតួអង្គត្លុកមុខមាត់គួរឲ្យខ្លាច បូករួមទាំងថ្ងាសធំផងដែរ។ ហើយថ្មីៗនេះ មានក្មេងស្រីតូចម្នាក់ វ័យទើបតែ១៨ខែ បានជ្រុះសក់ផ្នែកខាងមុខ ដែលមានមហាជនជាច្រើនបានប្រដូចនាងទៅនឹងតួអង្គត្លុកក្នុងខ្សែភាពយន្ដ IT ផ្ទាល់តែម្ដង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីតូចរូបនេះ មានឈ្មោះថា Maisie Saward ហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ នាងបានដើរចូលទៅក្នុងបន្ទប់ទឹកម្នាក់ឯង ខណៈពេលដែលនៅផ្ទះជាមួយឪពុក។ បន្ទាប់មកទៀត នាងបានយកជែលជម្រុះរោម មកលាបលើក្បាល ដោយគិតថាវាជាជែលលាបសក់ឲ្យរឹង ដែលនាងធ្លាប់ឃើញឪពុកលាបពីមុនៗមក។

លុះពេលដែលបុរសជាឪពុកបានឃើញកូនស្រីកំពុងលាបជែលជម្រុះរោម នាងស្រាប់តែញញឹមដាក់លោក ហើយលោកក៏បានប្រញាប់ប្រញាល់លាងសម្អាតជែលចេញពីលើក្បាលរបស់កូនស្រីដែរ ប៉ុន្ដែវាយឺតពេលបាត់ទៅហើយ ដែលសក់ផ្នែកខាងមុខបានជ្រុះដូចទំពេកក្បាលអីចឹង។

យ៉ាងណាមិញ ក្រោយពីរូបភាពប៉ុន្មានសន្លឹករបស់ក្មេងស្រី Maisie ត្រូវបានស្ត្រីជាម្ដាយបង្ហោះទៅលើបណ្ដាញសង្គមរួចមក ទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង និងមានមហាជនជាច្រើន បាននិយាយថា ក្មេងស្រី Maisie ពិតជាដូចនឹងតួអង្គត្លុកក្នុងខ្សែភាពយន្ដ IT ពិតមែន។ ហើយចាប់តាំងពីជ្រុះសក់ខាងមុខមក ក្មេងស្រី Maisie ក៏ត្រូវបានម្ដាយច្នៃម៉ូតសក់ ដោយការគាប់ដង្កៀបបាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងស្រី Maisie និងប្អូនស្រីរបស់នាង
ក្មេងស្រី Maisie និងប្អូនស្រីរបស់នាង
   ក្មេងស្រី Maisie
   ក្មេងស្រី Maisie និងម្ដាយរបស់នាង
តួត្លុកដែលគេប្រដូចទៅនឹង ក្មេងស្រី Maisie
តួត្លុកដែលគេប្រដូចទៅនឹង ក្មេងស្រី Maisie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ