Neymar បានបំបែកកំណត់ត្រាមួយសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន ក្រោយរកបាន hat-trick ក្នុងវគ្គជម្រុះ World Cup

//s9.kh1.co/af/afd9bd11bd65ffedff10259cc992758995ecb529.jpg
កីទ្បា

 ១៤-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Neymar បានបំបែកកំណត់ត្រាមួយសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន ក្រោយរកបាន hat-trick ក្នុងវគ្គជម្រុះ World Cup

តារាឆ្នើមរបស់ក្លិបអ្នកមាននៅបារាំង  Paris Saint-Germain កីឡាករ​​ Neymar បានជួយក្រុមជម្រើសជាតិប្រេស៊ីល យកឈ្នះម្ចាស់ផ្ទះប៉េរូ ក្នុងលទ្ធផល ៤ ទល់នឹង ១ ដោយ ៤ គ្រាប់នោះរកបានដោយកីឡាករ Neymar ពីការស៊ុតបាល់ ១១ ម៉ែត្រ ២ គ្រាប់បានដោយជោគជ័យ និងស៊ុត១គ្រាប់ទៀតនៅចុងម៉ោង រីឯគ្រាប់ទី ៤ គឺរកបានដោយកីឡាករ Richarlison ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar និង Richarlison
កីឡាករ Neymar និង Richarlison

Hat-trick ទល់នឹង ប៉េរូ ធ្វើឲ្យ Neymar វ៉ាដាច់គ្រាប់បាល់របស់វីរបុរសប្រេស៊ីល លោក Ronaldo និងក្លាយទៅកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេលំដាប់លេខ ២ របស់ជម្រើសជាតិសាំបាប្រេស៊ីល ដោយស៊ុតបាន ៦៤ គ្រាប់ក្នុង ១០៣ ​ប្រកួត ខណៈដែលអ្នកលេខ ១ គឺលោក Pele មាន ៧៧ គ្រាប់។

កីឡាករ Neymar នឹងអតិតកីឡាករជម្រើសជាតិប្រេស៊ីល លោក Ronaldo<br>
កីឡាករ Neymar នឹងអតិតកីឡាករជម្រើសជាតិប្រេស៊ីល លោក Ronaldo

យ៉ាងណាមិញ Neymar នៅសល់ពេលជាច្រើនទៀតជាមួយក្រុមជម្រើសជាតិរបស់ខ្លួន ហើយក៏ជាឱកាសសម្រាប់រូបគេអាចបំបែកនៅកំណត់ត្រារបស់លោក Pele បានផងដែរ៕

ប្រភព ៖ Goal

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T