Neymar រកបាន Hat-trick ជួយឲ្យប្រេសុីលយកឈ្នះប៉េរូ ២-៤ ក្នុងការប្រកួតជម្រុះ World Cup ព្រឹកមិញនេះ (មានវីដេអូ)

//s9.kh1.co/11/1100e0fc0cb1cd5a515a31e870a373023239b0dd.jpg
កីទ្បា

 ១៤-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រេសុីល បន្តឈរកំពូលតារាងក្នុងការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងក្រោយយកឈ្នះ ប៉េរូ ដោយលទ្ធផល២-៤ ព្រឹកមិញនេះ

បរទេស៖ ក្រុមជម្រើសជាតិប្រេសុីលបន្តឈរកំពូលតារាងក្នុងការប្រកួតជម្រុះ World Cup 2022 នៅតំបន់អាមេរិកខាងត្បូងក្រោយយកឈ្នះ ប៉េរូ ដោយលទ្ធផល២ទល់នឹង៤ កាលពីព្រឹកមិញនេះ។ ក្នុងនោះដែរសម្រាប់ពីរប្រកួតដំបូង ប្រេសុីលរកបាន៦ពិន្ទុពេញ ដោយមានគ្រាប់បាល់ចំណេញដល់ទៅ៧គ្រាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Neymar
  កីឡាករ Neymar

សម្រាប់គ្រាប់បាល់របស់ជម្រើសជាតិប្រេសុីលព្រឹកមិញនេះ រកបានដោយខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain គឺកីឡាករ Neymar ចំនួន៣គ្រាប់ម្នាក់ឯង (ប៉េណាល់ទី២គ្រាប់) និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Richarlison របស់ក្លិប Everton ។ ចំណែកឯពីរគ្រាប់របស់ប៉េរូវិញ ធ្វើបានដោយកីឡាករ Andre Carrillo និង Renato Tapia ។ លើសពីនេះនៅចុងតង់ទី២ កីឡាកររបស់ជម្រើសជាតិប៉េរូទទួលបានកាតក្រហមចំនួនពីររូប ពោលគឺកីឡាករ Carlos Caceda និង Carlos Zambrano

លោកអាជ្ញាកណ្តាលឲ្យកាតក្រហមទៅកីឡាកររបស់ជម្រើសជាតិប៉េរូ
លោកអាជ្ញាកណ្តាលឲ្យកាតក្រហមទៅកីឡាកររបស់ជម្រើសជាតិប៉េរូ

គួរឲ្យដឹងដែរថាបីគ្រាប់របស់ Neymar ព្រឹកមិញនេះបានធ្វើឲ្យគេវ៉ាដាច់អតីតតារាឆ្នើម Ronaldo ចំនួនពីរគ្រាប់ ក្លាយជាកីឡាករដែលរកគ្រាប់បានច្រើនជាងគេលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេសុីល ពោលគឺរកបាន៦៤គ្រាប់ តាមពីក្រោយលោកតា Pele ដែលរកបានសរុបចំនួន៧៧គ្រាប់៕

  កីឡាករ Neymar
  កីឡាករ Neymar
ការប្រកួតរវាងជម្រើសជាតិប៉េរូ និង ប្រេសុីល

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T