ចាប់បានស្រេច! កុហកប្រពន្ធថាទៅធ្វើការក្រៅក្រុង តែស៊យធំត្រូវនាងតាមទាន់ ពេលកំពុងរៀបការជាមួយស្រីថ្មី (មានវីដេអូ)

//s9.kh1.co/fe/feac9d8f40268b298b5b1bb39b3562b953c50a98.jpg
សង្គម

 ១៤-តុលា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ស្រ្ដីម្នាក់បានសម្រុកចូលទៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយ ដែលធ្វើឡើងនៅឯព្រះវិហារ Roman Catholic ក្នុងប្រទេសសំប៊ី និងទាមទារឲ្យបញ្ឈប់ពិធីនោះភ្លាមៗតែម្ដង ព្រោះកូនកំលោះគឺជាប្ដីរបស់នាង។

សំប៊ី៖ កន្លងទៅថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ ដោយស្រ្ដីម្នាក់បានសម្រុកចូលទៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយ ដែលធ្វើឡើងនៅឯព្រះវិហារ Roman Catholic ក្នុងប្រទេសសំប៊ី និងទាមទារឲ្យបញ្ឈប់ពិធីនោះភ្លាមៗតែម្ដង ព្រោះកូនកំលោះរូបនោះគឺជាប្ដីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយកូនកំលោះដែលមានឈ្មោះ Abraham Muyunda បានប្រាប់ប្រពន្ធថាត្រូវចាកចេញពីទីក្រុងទៅធ្វើការ មុនពេលទៅចូលរួមមង្គលការជាមួយកូនក្រមុំថ្មី។ ប៉ុន្ដែស្ដ្រីជាប្រពន្ធបានដឹងអំពីផែនការកុហកនេះ មកពីអ្នកជិតខាងរបស់កូនកំលោះផ្ទាល់ ទើបនាងប្រញាប់ប្រញាល់​​ធ្វើដំណើរទៅកាន់ព្រះវិហារ ដើម្បីបញ្ឈប់ពិធីនោះ។

ជាក់ស្ដែង យោងតាមឃ្លីបវីដេអូដែលថតបាន នៅពេលស្ដ្រីជាប្រពន្ធទៅដល់ នាងបានប្រាប់ក្រុមជំនុំថា៖

អាពាហ៍ពិពាហ៍នេះមិនអាចបន្ដទៀតទេ ព្រោះបុរសដែលកំពុងឈរនៅទីនេះ គឺជាប្ដីរបស់ខ្ញុំ។ យើងមិនបានលែងលះគ្នា និងមិនដែលមានជម្លោះម្ដងណាឡើយ ហើយខ្ញុំមិនដឹងសោះ ថាអ្វីកំពុងកើតឡើងនៅទីនេះ។

ស្ដ្រីជាប្រពន្ធ

ភ្លាមៗនេះ ស្រាប់តែបង្កឲ្យមានការភ្ញាក់ផ្អើលពេញអង្គពិធី ខណៈដែលកូនកំលោះស្រឡាំងកាំងនិយាយមិនចេញ ចំណែកឯកូនក្រមុំវិញ ពុំមានប្រតិកម្មអ្វីសោះតែម្ដង។

យ៉ាងណាមិញ បន្ទាប់ពីការពិតត្រូវបានលាតត្រដាង កូនកំលោះក្លែងក្លាយដែលមានកូន៣នាក់រួចមកហើយនេះ ត្រូវបានគេនាំខ្លួនទៅកាន់ប៉ុស្ដិ៍ប៉ូលិស ដើម្បីចាត់ការតាមផ្លូវច្បាប់។ ហើយប្រសិនបើតុលាការផ្ដន្ទាទោសពីបទមានប្រពន្ធពីរមែននោះ លោក Muyunda អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅឆ្នាំ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពេលស្ដ្រីជាប្រពន្ធតាមទាន់
ពេលស្ដ្រីជាប្រពន្ធតាមទាន់
លោក Muyunda និងប្រពន្ធថ្មី
លោក Muyunda និងប្រពន្ធថ្មី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T