សម្រាប់អ្នកចូលចិត្ត​កម្សាន្ត! ប្លែកភ្នែក​ពីសម្រស់រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល»

//s9.kh1.co/72/7253e19f0c3e5e3ae5c3c9eaaed39fdc3934177f.jpg
យល់ដឹង

 ១៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តើ​អ្នក​កំពុងតែ​រកមើល​កន្លែង​សម្រាប់​សម្រាក​ហូប​អាហារ​ជួបជុំ​ក្រុម​គ្រួសារ និង​មាន​ឧបករណ៍​កម្សាន្ត​នា​ចុង​សប្ដាហ៍​ឬ? តោះ Admin សូម​បង្ហាញ​ពុកម៉ែបងប្អូនមកលេងនៅ​រមណីយដ្ឋាន​មួយ​ឈ្មោះថា រម្មណីដ្ឋានស្លឹកចាកកំពុងគ្រែង-ទឹក​វិល។

កម្សាន្ត៖ តើ​អ្នក​កំពុងតែ​រកមើល​កន្លែង​សម្រាប់​សម្រាក​ហូប​អាហារ​ជួបជុំ​ក្រុម​គ្រួសារ និង​មាន​ឧបករណ៍​កម្សាន្ត​នា​ចុង​សប្ដាហ៍​ឬ? តោះថ្ងៃនេះ សូម​បង្ហាញ​ពុកម៉ែបងប្អូនមកលេងនៅ​រមណីយដ្ឋាន​មួយ​ឈ្មោះថា រមណីយដ្ឋានស្លឹកចាកកំពុងគ្រែង-ទឹក​វិល។ ទេសភាពនៅ​ទីនេះ​ពិតជា​ប្លែក រួមផ្សំ​នឹង​ខ្យល់​បក់​មិន​ដាច់​សូរ ទាក់ទាញ​អារម្មណ៍​ឲ្យ​យើង​ចង់​អង្គុយ​មើល​ទេសភាព​ធម្មជាតិ​ដ៏​ត្រកាល​ ហើយជុំវិញ​រមណីយដ្ឋាន​នេះ​ពោរពេញ​ដោយ​ដើម​ចាករាប់ពាន់​ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រមណីយដ្ឋានស្លឹកចាកកំពុងគ្រែង-ទឹក​វិល ជា​ឈ្មោះ​កន្លែង​កម្សាន្ត​មួយ​ស្ថិត​ជាប់​ព្រែក ដែលមាន​រោង​សម្រាប់​ភ្ញៀវ​អង្គុយលេង​ និង​ស្រស់ស្រូប​អាហារ ដែល​សង់​អប​មាត់ទឹក។ ក្រៅពី​នេះ​គេ​អាច​មើល​ឃើញ​នូវ​ផែ​តូច​មួយ​នៅក្បែរ​នេះដែរ សម្រាប់​ឲ្យ​ភ្ញៀវ​ចេញដំណើរ និង​ចូល​ចត​វិញ​នូវ​ទូក ក្បូន​ឫស្សី​ដែល​ផ្ដល់​ដោយ​កន្លែង​កម្សាន្ត​មួយ​នេះ តែ​អ្នក​កម្សាន្ត​ទាំងឡាយ​មិនបាន​ទៅ​ចត​ទី​នោះទេ។ ផ្ទុយ​មកវិញ គេ​ចេញ និង​ចត ក្បែរ​រោង​តែម្តង។ ហើយក៏មាន​បម្រើ​សេវាកម្ម​អាហារសម្រន់ (បុក​ល្ហុង មី​បុក គុយទាវ​បុក...) ម្ហូប​ធម្មតា គ្រឿង​សមុទ្រ រួម​ទាំង​ភេសជ្ជ​ផងដែរ​ដោយ​តម្លៃ​អាហារ​សមរម្យ ដោយ​ចាប់​បើក​ពី​ម៉ោង ៩ព្រឹក​ទៅ។

យ៉ាងណាមិញ រមណីយដ្ឋាន​ស្លឹកចាកកំពុងគ្រែង-ទឹក​វិល​ ក៏​អនុញ្ញាត​ឲ្យ​ភ្ញៀវ​នាំ​យក​អាហារ​ពី​ខាងក្រៅ​បាន​ផងដែរ។ ក្រៅពី​នេះ​មាន​ទូក និង​ក្បូន​សម្រាប់​ភ្ញៀវ​ជួល (៣ដុល្លារ​ក្នុង១ម៉ោង)។

រម្មណីដ្ឋាននេះក៏មាន រីស៊តទឹកវិល ផងដែរ ដែលនៅក្បែរមាត់ទឹកដ៏ត្រជាក់ រួមផ្សំទាំងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ពេលភ្ញាក់ពីគេងគឺមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់។

គួរជម្រាបផងដែរថា រមណីយដ្ឋាន​ស្លឹកចាកកំពុងគ្រែង-​ទឹក​វិល មាន​ទីតាំង​ក្នុង​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ប្រិយមិត្ត​អាច​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៣ (ភ្នំពេញ-កំពត) ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៤-១៤៥ បត់​ស្កាំ​ដៃ​ (មកពី​ភ្នំពេញ) តាម​ក្លោង ទ្វារ​វត្ត​ទឹក​វិល ចម្ងាយ​ប្រហែល ៣គីឡូម៉ែត្រ (តាម​ក្លោង​ទ្វារ​វត្ត​ទឹក​វិល​ប្រហែល ១គីឡូម៉ែត្រ ដល់​ផ្លូវបំបែក​ជា​បី ឃើញ​ខ្លោងទ្វារ​វត្ត​មួយទៀត ចូល​តាម​នឹង​ទៅ​ត្រង់ ជិត​ដល់​វត្ត​បត់​តាម​ផ្លូវលំ​ទី២ខាងឆ្វេង​ដៃ)។ សូមបញ្ជាក់ថា ផ្លូវ​ចូល​ដំបូង​ប្រហែល១គីឡូម៉ែត្រ​ពិបាកធ្វើ​ដំណើរ​បន្តិច ដោយសារ​មាន​គ្រលុក​ច្រើន តែ​ពេល​ដល់​ខ្លោងទ្វារ​ទី២ ផ្លូវ​ល្អ មិន​លំបាក​ទេ៕

សូមទស្សនារូបភាពខាងក្រោម៖

រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
រមណីយដ្ឋាន «ស្លឹកចាកកំពុងគ្រែង-ទឹកវិល» 
THAN VANRITH
Vanrith Than (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T