ពិតជាប្លែកភ្នែកមែន! កោះពណ៌ស្វាយដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

//s9.kh1.co/88/8860b8c6fd9784ba000ff1ffe5eff9e0b1d2f3b9.jpg
យល់ដឹង

 ១១-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ពិតជាប្លែកភ្នែកមែន! កោះពណ៌ស្វាយដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បួងមានទីកន្លែងកម្សាន្តជាច្រើនដែលអ្នកគួរតែទៅទស្សនា ប៉ុន្តែប្រសិនបើអ្នកចង់ បន្ថែមទីកន្លែងថ្មី និងកាន់តែរំភើបជាងនេះទៅទៀត អ្នកគួរតែទៅទស្សនាកោះពណ៌ស្វាយឲ្យបានម្តង ព្រោះថានៅទីនោះពិតជាស្រស់ស្អាតខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កោះពណ៌ស្វាយគឺជាកោះថ្មីមួយ ដែលនៅទីនោះសុទ្ធសឹងជាការតុបតែងលម្អដោយពណ៌ស្វាយគ្រប់ទីកន្លែងរួមមាន ការដាំផ្កា គេហដ្ឋាន ស្ពាន សូម្បីតែផ្លូវធ្វើដំណើរក៏ជាពណ៌ស្វាយផងដែរ។ ការបង្កើតកោះពណ៌ស្វាយនេះឡើង គឺបានមកពីការរួមបញ្ជូលគ្នារវាងកោះ Banwol និងកោះ Parkji ដែលមានស្ពានពណ៌ស្វាយឆ្លងកាត់នៅទីនោះ។

ប្រសិនបើអ្នកបាននៅដល់ពេលរាត្រី គឺរឹតតែស្អាតជាងនេះទៅទៀត និងមានទីកន្លែងស្អាតៗជាច្រើន ឲ្យអ្នកថតរូបលេងកម្សាន្ត ដូច្នេះអ្នកគួរតែចំណាយពេលមួយយប់ ទើបទទួលបានបទពិសោធន៍ល្អៗ។

ចំពោះអ្នកស្រឡាញ់ពណ៌ស្វាយ នឹងទទួលបានអ្វីដែលអ្នកតែងតែរំពឹងទុក ដូចជាទីកន្លែងដែលអ្នកស្នាក់នៅ ភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក ក៏មានការលាបពណ៌ស្វាយដែរ។ ចំពោះការជួលបន្ទប់ក្នុងមួយយប់គឺមានតម្លៃ ៤១ ដុល្លារតែប៉ុណ្ណោះ។ ដោយមានការបង្ហោះរូបភាពស្រស់ស្អាតជាច្រើនលើបណ្តាញសង្គមអ៊ីនធើណិត និងនៅលើ Instagram ធ្វើឲ្យកោះមួយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ស្ពានពណ៌ស្វាយ
ស្ពានពណ៌ស្វាយ
ស្ពានពណ៌ស្វាយ
ស្ពានពណ៌ស្វាយ
ស្ពានពណ៌ស្វាយ
ស្ពានពណ៌ស្វាយ
ស្ពានពណ៌ស្វាយ
ស្ពានពណ៌ស្វាយ
Sourn Madyna
Latte (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T