មើលវាលផ្កាធូលីប (Tulip) ហើយដកចិត្តមិនរួចទេ ស្រស់ស្អាតខ្លាំង

//s9.kh1.co/c9/c93e526fdc336661a169ce1d0fa1b96f170dba14.jpg
យល់ដឹង

 ០៦-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មើលវាលផ្កាធូលីប (Tulip) ហើយដកចិត្តមិនរួចទេ ស្រស់ស្អាតខ្លាំង

ហូឡង់៖ សម្រាប់បងប្អូននារីស្ទើរតែ១០០% ដែលមិនអាចដកចិត្តបានពីសម្រស់ផ្កា ឱ្យតែឃើញគឺរូបមិនឱ្យរំលង បើមិនថតនៅមុខផ្កាក៏ថតទុកបង្អួតមិត្តភក្ដិ ឬបង្ហោះលើបណ្ដាសង្គមដែរ នេះជាអត្តចរិតរបស់មនុស្សស្រី។ ចំណែអត្តចរិតផ្កាវិញ ចូលចិត្តបង្អួតសម្រស់ដល់អ្នកផងទាំងពួងមិនរើសមុខឡើយ។ ទេសភាពដ៏ល្អត្រកាល គឺត្រូវមានផ្កាអមជាមួយ ដើម្បីលំអបន្ថែមឱ្យកាន់តែស្រស់បំព្រងនៅតាមកន្លែងនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះ យើងនឹងនាំប្រិយមិត្តយើងទៅគយគន់សម្រស់ផ្កាធូលីប (Tulip) ដ៏ស្អាត និងច្រើនរាប់សិបហិកតា ដាច់កន្ទុយភ្នែកប្រទេសហូឡង់។ យើងធានាថា ពេលលោកអ្នកឃើញហើយ នឹងមានអារម្មណ៍ព្រុះកញ្រ្ជោលចង់ទៅទស្សនាមិនខាន។ ផ្កាធូលីបមានច្រើនពណ៌រហូតដល់១០ពណ៌ គឺមានពណ៌ស ពណ៌សាច់ លឿង ក្រហម ផ្កាឈូក ស្វាយ ស្វាយក្រម៉ៅ ទឹកក្រូច ផ្កាឈូកចាស់ និងបៃតង។ ប្រភេទផ្កានេះ តែងតែចាប់ផ្ដើមផ្ការីកនៅពាក់កណ្ដាលខែមីនាដល់ពាក់កណ្ដាលខែឧសភា។ ធូលីបកាន់តែបង្ហាញសម្រស់និងពណ៌ដ៏ស្អាតផូផង់របស់វា ចាប់ពីពាក់កណ្តាលខែមេសារហូតដល់សប្តាហ៍ដំបូងនៃខែឧសភា៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពវាលផ្កាខាងក្រោមនេះ៖

ទេសភាពពីលើនៃរបស់ចំការផ្កាធូលីប
ទេសភាពពីលើនៃរបស់ចំការផ្កាធូលីប

កសិដ្ឋាន ផ្កាធូលីប ភាគច្រើននៅប្រទេសហូឡង់មានទីតាំងនៅ Noordoostpolder ក្នុងខេត្ត Flevoland ។ វាលផ្កានៅតាមបណ្តោយឆ្នេរនៃទីក្រុងHague និងទីក្រុង Leiden រហូតដល់ទីក្រុង Alkmaarនៅភាគខាង ដែលធ្វើឱ្យកាន់តែស្រស់ស្អាត។

ផ្កាធូលីបចម្រុះពណ៌
ផ្កាធូលីបចម្រុះពណ៌
វាលផ្កាដាច់កន្ទុយភ្នែក
វាលផ្កាដាច់កន្ទុយភ្នែក
វាលផ្កាដាច់កន្ទុយភ្នែក
វាលផ្កាដាច់កន្ទុយភ្នែក
វាលផ្កាដាច់កន្ទុយភ្នែក
វាលផ្កាដាច់កន្ទុយភ្នែក
វាលផ្កាដាច់កន្ទុយភ្នែក
វាលផ្កាដាច់កន្ទុយភ្នែក
ផ្កាធូលីប (Tulip) 
ផ្កាធូលីប (Tulip) 
ផ្កាធូលីប (Tulip) 
ផ្កាធូលីប (Tulip) 
Sa Teymas
ហេងមុន្នី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T