ពលរដ្ឋប្រេស៊ីលអត់ពាក់ម៉ាស់រាប់រយនាក់ ប្រជ្រៀតគ្នាចូលទិញអីវ៉ាន់ក្នុងផ្សារទើបបើកថ្មី មិនខ្វល់រឿងឆ្លងកូវីដ-១៩ (មានវីដេអូ)

//s9.kh1.co/63/630e8d7fd3bfb1fddd339564bca429f5457b4bd3.jpg
សង្គម

 ១៣-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មនុស្សរាប់រយនាក់ បានសម្រុកចូលទិញទំនិញនៅក្នុ្ងងផ្សារទំនើបទើបបើកថ្មីមួយ ស្ថិតក្នុងទីក្រុង Belem រដ្ឋ Pará ភាគខាងជើងប្រទេសប្រេស៊ីល ដែលទង្វើនេះបានបង្ហាញថា ពួកគេហាក់មិនអើពើនឹងវិធានការគម្លាតឆ្ងាយសង្គមទាល់តែសោះ។

ប្រេស៊ីល៖ កន្លងទៅថ្មីៗនេះ មនុស្សរាប់រយនាក់ បានសម្រុកចូលទិញទំនិញនៅក្នុងផ្សារទំនើបទើបបើកថ្មីមួយ ស្ថិតក្នុងទីក្រុង Belem រដ្ឋ Pará ភាគខាងជើងប្រទេសប្រេស៊ីល ដែលទង្វើនេះបានបង្ហាញថា ពួកគេហាក់មិនអើពើនឹងវិធានការគម្លាតឆ្ងាយសង្គមទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តាមរយៈរូបភាព និងវីដេអូឃ្លីបដែលបង្ហោះនៅលើបណ្ដាញសង្គម ថតដោយម្ចាស់ផ្សារឈ្មោះ Luciano Hang ក្នុងថ្ងៃបើកដំណើរការសាខាទី១៥០របស់លោក ដោយបង្ហាញឲ្យឃើញថា អ្នកទិញអីវ៉ាន់រាប់រយនាក់ រួមមានអ្នកមិនពាក់ម៉ាស់ផងនោះ បានប្រជ្រៀតគ្នាចូលផ្សារយ៉ាងច្រើនតាន់តាប់កាលពីថ្ងៃសៅរ៍ គឺផ្ទុយពីអ្វីដែលរដ្ឋាភិបាលប្រេស៊ីសបានណែនាំកន្លងមក។

យ៉ាងណាមិញ ការប្រមូលផ្ដុំគ្នាដ៏ធំនោះ បានបង្ខំឲ្យអភិបាលរដ្ឋ Pará  បញ្ជាបិទទីតាំងលក់ទំនិញខាងលើភ្លាមៗ នៅថ្ងៃសៅរ៍តែម្ដង ពីព្រោះ​អ្នកគ្រប់គ្រងមិនបានអនុវត្ដតាមវិធានការការពារជំងឺ។ នេះបើយោងតាមមាត្រ២៦៨ នៃក្រុមព្រហ្មទណ្ឌប្រទេសប្រេស៊ីល ស្ដីពីការមិនអនុលោមតាមច្បាប់​ ដែលបានចែងដោយអង្គការសុខភាពពិភពលោក និងបទឧក្រិដ្ឋប្រឆាំងនឹងសុខភាពសាធារណៈផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អ្នកទិញអីវ៉ាន់
អ្នកទិញអីវ៉ាន់
អ្នកទិញអីវ៉ាន់
អ្នកទិញអីវ៉ាន់
អ្នកទិញអីវ៉ាន់
អ្នកទិញអីវ៉ាន់
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T