កម្របានឃើញ! លោក គីម ជុងអ៊ុន ស្រក់ទឹកភ្នែកពេលថ្លែងអំណរគុណកងទ័ព និងសុំទោសប្រជាជន ដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង (មានវីដេអូ)

//s9.kh1.co/ed/eda9abdb396ec49be3bab40531740bd9fe6c4678.jpg
សង្គម

 ១៣-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បាននិយាយទាំងរំជួលចិត្ដ លាយឡំនឹងទឹកភ្នែករលីងរលោង ក្នុងពិធីថ្លែងសុន្ទរកថាមួយ នៅឯពិធីព្យុហយាត្រាយោធាមួយកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈពេលលោកបានថ្លែងអំណរគុណដល់កងទ័ព សម្រាប់ការពលី និងបានសុំអភ័យទោសដល់ប្រជាពលរដ្ឋ ចំពោះការដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង។

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយទាំងរំជួលចិត្ដ លាយឡំនឹងទឹកភ្នែករលីងរលោង ក្នុងពិធីថ្លែងសុន្ទរកថាមួយ នៅឯពិធីព្យុហយាត្រាយោធាកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈពេលលោកបានថ្លែងអំណរគុណដល់កងទ័ព សម្រាប់ការពលី និងបានសុំអភ័យទោសប្រជាពលរដ្ឋ ចំពោះការដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើងជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ នាឳកាសប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករ ជាបក្សកាន់អំណាចបច្ចុប្បន្ន លោក គីម បានអគុណដល់កងទ័ពរាប់ពាន់នាក់ ដែលបានប្រមូលផ្ដុំគ្នា ដោយឆ្លើយតបនឹងគ្រោះធម្មជាតិព្យុះទីហ្វុង ដែលបំផ្លាញនាពេលថ្មីៗនេះ ក៏ដូចជាការជួយទប់ស្កាត់ ការផ្ទុះឡើងជំងឺកូវីដ-១៩ ក្នុងប្រទេសជាដើម។

លោក គីម បានសង្កត់ធ្ងន់ថា ផលប៉ះពាល់នៃវិធានការទប់ស្កាត់ជំងឺរាតត្បាតសកល ការដាក់ទណ្ឌកម្មរបស់អន្ដរជាតិ និងព្យុះទីហ្វុងជាច្រើន បានរួមបញ្ជូលគ្នា ដែលជាហេតុរារាំងរដ្ឋាភិបាល មិនអាចឲ្យធ្វើតាមការសន្យា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកបានមានប្រសាសន៍ថា៖

ការខិតខំ និងភាពស្មោះត្រង់របស់ខ្ញុំ គឺមិនគ្រប់គ្រាន់ទេ ក្នុងការលុបបំបាត់ការលំបាករបស់ប្រជាជនយើង។ ប៉ុន្តែទោះជាយ៉ាងណា ប្រជាជនរបស់យើងតែងតែជឿជាក់លើខ្ញុំជានិច្ច ហើយគាំទ្រការជ្រើសរើស និងការសម្រេចចិត្ដរបស់ខ្ញុំ។

លោកគីម ជុងអ៊ុន 

គួរឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវបានអន្ដរជាតិដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររួចស្រាប់ទៅហើយ ចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង។ ដោយឡែក កូរ៉េខាងជើងបានរងផលប៉ះពាល់ថែមមួយកម្រិតទៀត នៅពេលប្រទេសនេះបានបិទចរាចរណ៍ព្រំដែនស្ទើរតែទាំងអស់ សម្រាប់វិធានការទប់ស្កាត់ការផ្ទុះឡើងជំងឺកូវីដ-១៩៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោកគីម ជុងអ៊ុន ពេលថ្លែងសុន្ទរកថា 
លោកគីម ជុងអ៊ុន ពេលថ្លែងសុន្ទរកថា 
កងទ័ព
កងទ័ព
ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T