អូនៗអាយុក្រោម​ ១ឆ្នាំ ហាមញ៉ាំទឹកឃ្មុំ ចុះ​ម៉ាក់កំពុងពពោះអាចញ៉ាំបានអត់?​

//s9.kh1.co/f4/f4b1efcd59ec5bfe59ef7fa18c138dad73ea5d11.jpg
នារី

 ១៣-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បាក់​តេរី​មួយ​ប្រភេទនៅ​ក្នុង​ទឹក​ឃ្មុំ​​អាច​បង្ក​ហានិភ័យ​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា botulism លើ​ទារក​បាន​។

ប៉ា​ម៉ាក់​​ភាគច្រើន​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ មិនត្រូវ​ឲ្យ​កូន​អាយុ​ក្រោម​មួយ​ឆ្នាំញ៉ាំ​ទឹក​ឃ្មុំ​​នោះ​ទេ ព្រោះ​ថា​ប្រព័ន្ធ​រំលាយ​អាហាក្មេង​មិន​ទាន់​លូតលាស់​បាន​ល្អ​ពេញ​លេញ អាច​ប្រឆាំងជាមួយ​បាក់​តេរីមាន​នៅ​ក្នុង​ទឹកឃ្មុំ​។ បាក់​តេរី​មួយ​ប្រភេទនៅ​ក្នុង​ទឹក​ឃ្មុំ​​អាច​បង្ក​ហានិភ័យ​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា botulism លើ​ទារក​បាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Botulismគឺ​ជា​ជំងឺ​ម្យ៉ាង​អាច​ធ្វើ​ឲ្យ​​មាន​ពិការភាព​ផ្នែក​ណាមួយ​នៃ​រាងកាយ។ ពេល​​ពង​បាក់តេរី​ចូល​ដល់​រាង​កាយ វា​នឹង​ផលិត​ជាតិ​ពុល​ប្រព័ន្ធ​ប្រសាទ botulism ​នេះ​មានគ្រោះ​ថ្នាក់​សម្រាប់​មនុស្ស និង​អាច​ធ្វើឲ្យ​មាន​ពិការ​ភាព​។

១.​ ស្រ្តីពពោះ​អាចញ៉ាំទឹកឃ្មុំ​បាន​អត់?

ចុះ​បើ​ទឹក​ឃ្មុំ​មាន​បាត់​តេរី​មិនល្អចំពោះ​អូនៗ​អាយុ​ក្រោម​១​ឆ្នាំ បែប​នេះ តើ​ម៉ាក់ៗ​កំពុង​ពពោះ​វិញ​អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន​ឬអត់?​ ប៉ះ​ពាល់​អូនៗ​ក្នុង​ផ្ទៃ​ឬទេ?​

​តាម​ពិត​ទៅ​អ្នក​ជំនាញ​ជឿ​ថា​ម៉ាក់ៗ​កំពុង​ពពោះ​អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន មិន​បង្ក​ផល​ប៉ះ​ពាល់​អ្វី​ដល់​គភ៌​ក្នុង​ផ្ទៃ​នោះ​ទេ។ សម្រាប់​សាកលវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្រ្តី​របស់​អាមរិក វិញ ក៏​មិន​បាន​ដាក់​បញ្ជូល​ទឹក​ឃ្មុំ​ក្នុង​បញ្ជី​អាហារ​ហាម​ឃាត់​សម្រាប់​​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែរ។

២. ហេតុអ្វី​ទឹកឃ្មុំ​មិន​ប៉ះពាល់​គភ៌​ក្នុង​ផ្ទៃ?

សម្រាប់​មនុស្ស​ពេញ​វ័យ ប្រ​ព័ន្ធ​រំលាយ​អាហារ​របស់​ពួកគាត់​មាន​សភាព​រឹង​មាំ និង​អាច​ទប់ទល់​ជាមួយ​ប្រ​ភេទ​បាក់តេរី​មាន​ក្នុង​ទឹក​ឃ្មុំ​បាន។ ម្យ៉ាង​ទៀត​ភាព​រឹង​មាំ​នៃ​ប្រ​ព័ន្ធ​រំលាយអាហារ​នេះ​ក៏​បាន​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ពង​បាក់តេរី​រីកលូត​លាស់​ក្នុង​ពោះ​វៀន និង​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ botulism ។

ដូច​គ្នា​ដែរ ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​មាន​សុខ​ភាព​ល្អ​ប្រព័ន្ធ​ការ​ពាររាង​កាយ និង​ប្រព័ន្ធ​រំលាយ​​​របស់​ពួកគាត់​ក៏​នៅ​តែ​អាច​ការ​ពារ​បាក់​តេរី​ក្នុង​ពោះ​វៀន​មិន​ឲ្យ​លូត​លាស់​បាន និង​វិវត្ត​ទៅ​ជាជំងឺ botulism ដូចគ្នា។

មួយ​វិញ​ទៀត ការសិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១០ បាន​រក​ឃើញ​ថា​ដោយ​សារ​តែ​ទម្ងន់​ម៉ូលេគុល​របស់​វា ធ្វើ​ឲ្យជាតិ​ពុល​របស់​botulinum ( botulinum toxin) មិន​អាច​ឆ្លង​កាត់​ទង​សុក​ទៅ​ដល់​គភ៌​បាន​ទេ។​ នេះ​មាន​ន័យ​ថា​ទោះ​ជា​ម៉ាក់ៗ​ញ៉ាំ​ទឹក​ឃ្មុំ​ក៏​ដោយ ក៏​ពង​របស់​បាត់​តេរី botulism មិន​អាច​ទៅ​ដល់​អូនៗ​ក្នុង​ផ្ទៃ​បានដែរ​។

ដូច​គ្នា​ដែរ បើ​ទោះ​បីជា​ម្ដាយ​មាន​កើត​ជំងឺ botulism ក៏​មិន​មាន​បង្ក​ជា​ផល​អវិជ្ជមាន​ណា​មួយ​ដល់​​គភ៌​ក្នុង​ផ្ទៃ​ដែរ ព្រោះ​ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​អ៊ីចឹង ជាតិ​ពុល​របស់​botulinum មិន​អាច​ឆ្លង​កាត់​ទង​សុក​ទៅ​ដល់​អូនៗ​ក្នុង​ផ្ទៃ​បាន​ទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T