មកស្គាល់អាហារទាំង ១០ ប្រភេទ ដែលល្អបំផុតសម្រាប់ញ៉ាំនៅពេលព្រឹក

//s9.kh1.co/b9/b9a5115198913f7e757909f270cd555fb396b367.jpg
នារី

 ១៣-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មកស្គាល់អាហារទាំង ១០ ប្រភេទ ល្អបំផុតសម្រាប់ញ៉ាំនៅពេលព្រឹក

របបអាហារ ដើរតួយ៉ាងសំខាន់ខ្លាំងណាស់សម្រាប់ទ្រទ្រង់សុខភាពរបស់មនុស្ស។ ការញាំអាហារមិនត្រឹមត្រូវ នឹងធ្វើឲ្យសុខភាពរបស់យើងខ្សោយ ងាយទទួលរកនៅជំងឺផ្សេងៗ។ ខាងក្រោមនេះ គឺជាអាហារទាំង ១២ ប្រភេទ ដែលល្អបំផុតសម្រាប់ញាំនៅពេលព្រឹក៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១ . ស៊ុត

ស៊ុត (រូបតំណាង)
ស៊ុត (រូបតំណាង)

ស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់និងមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ ការសិក្សាបានបង្ហាញថា ការបរិភោគស៊ុតនៅអាហារពេលព្រឹក ជួយបង្កើនអារម្មណ៍ឆ្អែតកាត់បន្ថយការទទួលទានកាឡូរីនៅអាហារបន្ទាប់ និងជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីនឲ្យនៅថេរ។

២. យ៉ាអួរ

យ៉ាអួរ
យ៉ាអួរ

ទឹកដោះគោជូរ ឬយ៉ាអួរ មានជាតិប្រូតេអ៊ីនខ្ពស់ជួយកាត់បន្ថយចំណង់អាហារនិងអាចជួយសម្រកទម្ងន់។ ប្រភេទខ្លះក៏មានផ្ទុកប្រូសេស្តេរ៉ូដែលមានអត្ថប្រយោជន៍ផងដែរ។

៣. កាហ្វេ

កាហ្វេ
កាហ្វេ

មានកាហ្វេមួយកែវគឺ ជាវិធីដ៏ល្អមួយដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក។ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ វាអាចធ្វើអោយប្រសើរឡើងនូវអារម្មណ៍ដំណើរការផ្លូវចិត្ត និងការរំលាយអាហារ។

៤. Oatmea

 Oatmea
 Oatmea

អាហារប្រភេទនេះភាគច្រើនមាននៅតំបន់អឺរ៉ូប វាត្រូវបានផលិតចេញពីស្រូវសាលី ដែលផ្ទុកទៅដោយជាតិសរសៃពិសេសមួយហៅថាអូតាបែតាហ្គូឡាន។ ជាតិសរសៃនេះមានអត្ថប្រយោជន៍ដល់សុខភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន រួមទាំងការកាត់បន្ថយកូលេស្តេរ៉ុល។ Oatmeal សំបូរទៅដោយជាតិសរសៃ beta-glucan ដែលបន្ថយកូឡេស្តេរ៉ុលនិងបង្កើនអារម្មណ៍ឆ្អែត វាក៏ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។

៥. គ្រាប់ជី

គ្រាប់ជី
គ្រាប់ជី

គ្រាប់ជីមានជាតិសរសៃខ្ពស់ ហើយផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាក និងបន្ថយហានិភ័យនៃជំងឺ។

៦. ផ្លែប៊ឺរី

ផ្លែប៊ឺរី
ផ្លែប៊ឺរី

ផ្លែប៊ឺរីមានជាតិសរសៃខ្ពស់ហើយមានកាឡូរីទាប។ វាក៏សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចបន្ថយហានិភ័យនៃជំងឺរបស់អ្នក។

៧. គ្រាប់ធញ្ញជាតិ

 គ្រាប់ធញ្ញជាតិ
 គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ គឺជាអាហារបំពេញបន្ថែមដែលមានសារធាតុចិញ្ចឹមក្រាស់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងបង្កើនការគ្រប់គ្រងជាតិស្ករក្នុងឈាម។

៨. តែ​បៃតង

តែ​បៃតង
តែ​បៃតង

តែបៃតងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មមួយហៅថា អេជីស៊ីជី ដែលផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទរបស់អ្នក។

៩ . Protein Shake

. Protein Shake
. Protein Shake

ជាអាហារមួយដែលមនុស្សនៅតំបន់អឺរ៉ុបនិយមបរិភោគ វាជាជម្រើសអាហារពេលព្រឹកដែលមានជាតិប្រូតេអ៊ីនខ្ពស់ ដែលជួយលើកកម្ពស់ភាពពេញលេញ និងជួយធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព។

១០. ផ្លែឈើ

ផ្លែឈើ
ផ្លែឈើ

ផ្លែឈើគឺជាប្រភពដ៏ល្អនៃវីតាមីនប៉ូតាស្យូមនិងជាតិសរសៃ។ វាក៏ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺផងដែរ៕

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T