ក្រោយឃើញ ទឹកជន់លិចគ្រប់ទិសទី មាស សុខសោភា បួងសួងឲ្យកម្ពុជារួចផុតគ្រោះបែបនេះ

//s9.kh1.co/58/58ecf3c81c4c2bd2bfb5af0c98eba6c6adb9be2e.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ពិតជាតារាគំរូល្អមែន ក្រោយឃើញប្រទេកម្ពុចាជួបគ្រោះធម្មជាតិទឹកជំនន់នៅតាមបណ្ដាខេត្ត កញ្ញា មាស សុខសោភា បានបួងសួងឲ្យកម្ពុជារួចផុតគ្រោះនេះទៀតផង។

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងរងគ្រោះធម្មជាតិ មានទឹកជន់លិចគ្រប់ទិសទី ជាពិសេស នៅក្នុងខេត្ត ពោធិ៍សាត់  ខេត្តបាត់ដំបង ក៏ដូចជានៅក្នុងទីក្រុងភ្នំពេញផ្ទាល់ផងដែរ។ ដោយគ្រោះធម្មជាតិឆ្នាំនេះ អាចចាត់ទុកថា ជារឿងមួយដែលបានធ្វើឲ្យផ្ទះសម្បែងប្រជាជននៅតាមបណ្ដាខេត្តជន់លិច ហើយប៉ះពាល់ដំណាំ និងបានជម្លៀសប្រជាជនជាច្រើនគ្រួសារទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមកមើលទីក្រុងភ្នំពេញឯណេះវិញ មានខណ្ឌខ្លះក៏បានលិច និងប៉ះពាល់ដល់ការធ្វើដំណើរទៅបំពេញការងារថែមទៀតផង។ ក្រោយ ឃើញទឹកជំនន់កាន់តែកើនឡើងជាលំដាប់នៅតាមបណ្ដាខេត្ត គេឃើញកំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា កញ្ញា មាន សុខសោភា បានសម្ដែងនៅក្ដីបារម្ភ និងបានបង្ហោះសារបួងសួងឲ្យកម្ពុជារួចផុតគ្រោះធម្មជាតិមួយនេះយ៉ាងដូច្នេះថា៖ 

នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើង រួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាពនិងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែលកំពុងមានទឹកជំនន់ ។

សម្ដី កញ្ញា មាស សុខសោភា

គួរបញ្ចាក់ផងដែរថា កញ្ញា មាន សុខសោភា ជាកំពូលតារាចម្រៀងស្រីម្នាក់ដែលមានឈ្មោះល្បីល្បាញចាប់តាំងពីឈានជើងចូលសិល្បៈដំបូងមកទល់នឹងបច្ចុប្បន្ន ម្យ៉ាងវិញទៀត តារាស្រីរូបនេះ ក៏ជាសិល្បការិនីមួយរូបដែលមានទឹកចិត្តល្អ និងឥរិយាបទសមសួន ធ្វើឲ្យទស្សនិកជនជាច្រើនចូលចិត្ត ហើយស្រលាញ់គ្រប់ៗគ្នាតែម្ដង។ 

ក្រោយឃើញសារតារាស្រីរូបនេះ​ បង្ហោះនិយាយពាក្យចេញពីចិត្តយ៉ាងដូច្នេះរួច ក៏មានហ្វេនជាច្រើនបានពោលពាក្យសរសើរពីទឹកចិត្តដ៏ថ្លៃថ្លាតារារូបនេះគ្រប់ៗគ្នា សឹងមិនដាច់ពីមាត់ទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា មាន សុខសោភា 
  កញ្ញា មាន សុខសោភា 
  កញ្ញា មាន សុខសោភា 
  កញ្ញា មាន សុខសោភា 
  កញ្ញា មាន សុខសោភា 
  កញ្ញា មាន សុខសោភា 
ឲ្យកម្ពុជារួចផុតគ្រោះ
ឲ្យកម្ពុជារួចផុតគ្រោះ
 រូបភាព កញ្ញា មាន សុខសោភា 
 រូបភាព កញ្ញា មាន សុខសោភា 
 រូបភាព កញ្ញា មាន សុខសោភា 
 រូបភាព កញ្ញា មាន សុខសោភា 
មាស សុខសោភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T